ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យករណីឃាតកម្ម! នារីម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះម៉ាស្សា ត្រូវបានគេយកសពទៅប្លុងចោល

ចែករំលែក៖

ភ្នំពេញ៖ សង្ស័យជាករណីឃាតកម្មនារីម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះម៉ាស្សា រួចមានអ្នកយកសពទៅប្លុងចោល ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅទីតាំងផ្ទះម៉ាស្សាមួយកន្លែង តាមបណ្ដោយផ្លូវ៥៩៨ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទឹកល្អក់ទី១ រួមសហការជាមួយសមត្ថកិច្ច អធិការដ្ឋានខណ្ឌសែនសុខ និងសមត្ថកិច្ចកោសល្យវិច័យ ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះបើកការស្រាវជ្រាវ ។

លោកអធិការរងខណ្ឌសែនសុខ ឈ្មោះ ទេព សុវ៉ាន់ដារ៉ា បានឲ្យដឹងថា នារីម្នាក់ដែលស្លាប់មិនទាន់ស្គាល់ ឈ្មោះ និងស្រុក កំណើត ត្រូវបានស្លាប់ក្នុងផ្ទះកើតហេតុ ។ សមត្ថកិច្ចឃាត់បាន មនុស្ស២នាក់ ក្នុងនោះ មានស្រី្តម្នាក់ និងបុរសម្នាក់ ។ ទីតាំងផ្ទះម៉ាស្សាមួយកន្លែងនេះ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨នៅជាប់រថភ្លើងត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តសាកសួរនាំជនសង្ស័យទាំង២នាក់ដើម្បីរកបក្ខពួកយកមកចាត់ការតាមច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖