ព័ត៌មានទាន់ហេតុការណ៍៖

លួចកាបូបស្ពាយ ពីស្រ្តីម្នាក់កំពុងដេកលក់លើបង់បានសម្រេចហើយប្រុងរត់គេចខ្លួន ត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបស្ពាយ ពីស្រ្តីម្នាក់កំពុងដេកលង់លក់លើបង់បានសម្រេចហើយប្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចល្បាតតាមចាប់ក្របួចជាប់ ។

ករណីចោរលួចកាបូបខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃចន្ទ ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើបង់ ក្នុងវត្តឧណ្ណាលោម ផ្លូវលេខ១៣ ភូមិ២ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ឈ្មោះសុខ កា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ជឹម ចន្ថា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់មួក ស្នាក់នៅភូមិអូរឡាត ឃុំភ្នំបាត្រ ស្រុកពញាឮ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក:កាបូបស្ពាយ ពណ៏សូកូឡា ក្នុងនោះមានលុយ20មុឺនរៀល(ជារបស់ជនរងគ្រោះ) ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះកំពុងតែដេកលក់លើបង់ក្នុងវត្តឧណ្ណាលោម ដោយទុកកាបូបប្រាក់ក្បែខ្លួន ពេលនោះក៏មានជនសង្ស័យ បានមកធ្វើសកម្មភាពលួចកាបូបស្ពាយរបស់ជនរងគ្រោះដែលបានដាក់ក្បែរខ្លួន បានសម្រេចហើយកាន់ជាប់ និងដៃប្រុងរត់គេចខ្លួន ពេលនោះជនរងគ្រោះដឹងខ្លួនទាន់បានស្រែកឆោឡោឡើង ស្របពេលនោះដែលកម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌដូនពេញ ដែលកំពុងល្បាតក្បែរនោះ បានអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងចាប់កវត្ថុុតាងយកមកកាន់ទីស្នាក់ការប៉ុស្តិ៍ ជយ័ជំនះ ដើម្បីធ្វើការសាកសួរ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចជំនាញរបស់អធិការដ្ឋាន និងប៉ុស្តិ៍ កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងបទល្មើសដែលបានប្រព្រឹត្តកន្លងមក រួចកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖