ខេត្តព្រះសីហនុ៖ អគ្គិភយ័មួយបានឆេះបន្ទប់ដាក់សម្ភារមួយកន្លែងនៅក្រោយឆ្នេរជលសារចាស់ ស្ឋិតនៅក្រុម7 ភូមិ4 សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង៩យប់ ថ្ងៃ២២ វិច្ឆិកា ២០១៨ ហើយសមត្ថកិច្ចពន្លត់អគ្គិភយ័ ក៏បានចេញអន្តរាគមន៍ជួយពន្លត់អស់ចំនួន២រថយន្ត ។
នគរបាលសង្កាត់លេខ៤បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អុិន សុម៉េត ភេទប្រុស អាយុ៤០ឆ្នាំ មូលហេតុបណ្តាលឲ្យឆេះ មកពីឆ្លងចរន្តអគ្គិសនី ចំណែកបន្ទប់ដាក់សម្ភារនេះសង់អំពីថ្ម ប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រគុណ៥ ម៉ែត្រ ។
ការខូចខាតមានដូចជា ពូក និងគ្រែចាស់ៗ សារុបជាទឹកប្រាក់អស់ប្រហែលជាជាងមួយពាន់ដុល្លារ ៕ ឆ្លាម សមុទ្រ