ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក អំពាវនាវដល់ប្រជានេសាទរ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីឥទ្ធិពលព្យុះទី២៩ ឈ្មោះយូសាជី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាព និងឥទ្ធិពលព្យុះទី២៩ ឈ្មោះយូសាជី (USAGI) ដែលនឹងធ្វើដំណើរមកដល់ឆ្នេរសមុទ្រប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយព្យុះនេះនឹងធ្វើដំណើរឆ្លងកាត់ ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ដោយបានបញ្ជាក់ថា ឥទ្ធិពលព្យុះនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងអាចបង្កជាជំនន់ទឹកភ្លៀងនៅតាមរាជធានី-ខេត្តមួយចំនួន។ ខ្យល់បក់បោកមានល្បឿនពី ១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី។ លើផ្ទៃសមុទ្រមានរលកខ្ពស់ៗផងដែរ។

ស្ថានភាពទាំងនេះហើយ ក្រសួងសូមអំពាវនាវដល់ប្រជានេសាទរ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាតថាហេតុ៕


ចែករំលែក៖