ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញជនបរទេស​ម្នាក់​ដេកស្លាប់ ក្នុង​ផ្ទះមួយ​កន្លែង ដោយ​មិនដឹង​មូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចសែងសព​ដាក់ចូលក្នុងរថយន្តសាមុយភ្លាមៗ ដោយសារបុរសជា​ជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុង​ផ្ទះជួលមួយ​កន្លែង ដោយ​មិនដឹង​មូលហេតុ ។

ករណីមនុស្សស្លាប់ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨  ស្ថិតនៅ​ខាងក្រោយ​ផ្ទះ​លក់​ថ្នាំពេទ្យ តាមផ្លូវលេខ១៦៣ សង្កាត់​ផ្សារកណ្តាល​ទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាកសព​បុរស​នេះ មិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថាជា​ជនបរទេស ស្នាក់នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ទទួលបាន​ដំណឹង​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​អស់​ជាច្រើន​ម៉ោង នៅតែ​ពុំ​អាច​ធ្វើការ​សន្និដ្ឋានបានថាជាករណីអ្វីនោះទេ ។

ក្រោយកើតហេតុសាកសព ​ត្រូវបាន​សមត្ថកិច្ចដឹក​ចេញពី​កន្លែងកើតហេតុ ដោយមិនទាន់បាន​បញ្ជាក់ថា ជា​ករណី​អត្តឃាត ឬជាករណីអ្វីនោះទេ ដោយ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្តសិន ៕ស តារា


ចែករំលែក៖