ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនឹងបំពេញទស្សនកិច្ចទៅកាន់វៀតណាមនៅថ្ងៃទី២៧ខែវិច្ឆិកានេះ

ចែករំលែក៖

សារព័ត៌មានរ៉យទ័រ ,យុនហាប់ និងសារព័ត៌មានជាច្រើនទៀតបានផ្សាយថា  រដ្ឋ មន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri yong Ho នឹងមានដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសវៀតណាម នៅ សប្តាហ៍ក្រោយនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Ri Yong Ho  នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហាណូយរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ខែវិច្ឆិកា ។តាមប្រភព ព័ត៌មាន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នឹងទៅកាន់តំបន់ឧស្សាហកម្ម នឹងជួប       ពិភាក្សាជាមួយអ្នកឯកទេសសេដ្ឋកិច្ចវៀតណាម ។
រយៈពេលចុងក្រោយនេះកូរ៉េខាងជើងបានខិតខំពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់ បើទោះបី កិច្ចពិភាក្សាស្តីពី    ការរំសាយអាវុធបរមាណូនិងមីស៊ីល ជា មួយអាមេរិក មិនទាន់លេចចេញជាផ្លែផ្កាណាមួយក្តី ។ កន្លងមក កូរ៉េខាងជើង បានបំផ្លាញទីតាំងត្រួតពិនិត្យ១០កន្លែងនៅតំបន់គ្មានយោធា  DMZ ដែលជាសញ្ញានៃការ   បញ្ឈប់ការប្រឈមមុខដាក់គ្នាដោយយោធា ដើម្បីពង្រឹង ការអភិវឌ្ឍសេដ្ឋកិច្ច ជួយដល់ពលរដ្ឋកូរ៉េខាងជើងឲ្យមានជីវភាពធូរធារ ។
មិនតែប៉ុណ្ណោះ  កូរ៉េទាំង២ បានភ្ជាប់   ផ្លូវមួយឆ្លងកាត់បន្ទាត់កំណត់ព្រំដែនយោធា នៅក្នុងតំបន់គ្មានយោធា (DMZ) កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកាក្នុង    កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជីកកកាយស្វែងរកអដ្ឋិធាតុទាហាន ដែលត្រូវបាន សម្លាប់ក្នុងសង្គ្រាមកូរ៉េ។
កូរ៉េទាំង២ បាននិងកំពុងរាវរក និងបោសសម្អាតគ្រាប់មីនក្នុងតំបន់គ្មានកងទ័ព DMZ ដើម្បីបង្កើតបានជាតំបន់មានសុវត្ថិភាព មុនពេលគម្រោងរួមគ្នាមួយដើម្បីស្វែងរកអដ្ឋិធាតុក្នុងសម័យសង្គ្រាម។ ផ្លូវយុទ្ធ  សាស្ត្រប្រវែង ៣គីឡូម៉ែត្រ ត្រូវបានបង្កើតឡើងនៅកន្លែងមួយដែលភាគីទាំង២ បាន កំណត់សម្រាប់គម្រោងនេះ ព្រោះជាកន្លែងសមរភូមិដ៏ល្បីល្បាញនៃសង្គ្រាម។ ផ្លូវ តភ្ជាប់ជាលើកដំបូងក្នុងរយៈពេល ១៤ឆ្នាំចាប់តាំងពីផ្លូវឆ្លងកាត់ព្រំដែនតំបន់ឆ្នេរក្នុងឆ្នាំ២០០៣ និងផ្លូវទី២ ស្ថិតនៅភាគខាងកើតឆ្នេរក្នុងឆ្នាំ២០០៤។ នេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថ លេខាដោយភាគីទាំង២ បន្ទាប់ពីកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ ក្នុងទីក្រុងព្យុងយ៉ាងកាលពីខែតុលាកន្លងទៅ៕ម៉ែវ សាធី

ចែករំលែក៖