ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះឈើប្រកស័ង្កសី១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះម៉ដ្ឋសង្ស័យទុស្សេខ្សែភ្លើង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អគ្គិភ័យឆាបឆេះលំនៅឋាន កសិករខ្មែរអីស្លាមម្នាក់អស់ ១ខ្នង ត្រូវបានគេត្រូវបានគេសង្ស័យអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ទើបបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះបែបនេះ ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិយស ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យថា ម្ចាស់ផ្ទះឈ្មោះ សា ណាស់ ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរអីស្លាម បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពខាងលើបន្តថា លំនៅឋានត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងរួមទាំងសម្ភារ អីវ៉ាន់ផ្សេងៗ មានទំហ៊ំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារ រនាបក្រាលក្ដារ ប៉ុន្តែទោះជាយ៉ាងណាក្តី ពុំមានមនុស្សណាម្នាក់បានរបួសនោះឡើយ ៕ ប៉ឹម ពិន


ចែករំលែក៖