ក្រុមអ្នកឯកទេសវិភាគធ្លាប់បានលើកឡើងថា តាមការជាក់ស្តែងនៅតំបន់ណា ដែលអាមេរិក ដាក់កម្លាំងទាហានរបស់ខ្លួននៅទីនោះ គឺមិនមានសភាពស្ងប់ស្ងាត់ មានសន្តិភាពពេញលេញនោះឡើយ ពោលគឺតែងតែមានរឿងប្រឈមមុខ តានតឹងដោយយោធា ។ ជាក់ស្តែង តំបន់ មជ្ឈិមបូព៌ា អឺរ៉ុបខាងកើត ក៏ដូចជាតំបន់ អាស៊ីដែរ ។
នៅក្នុងតំបន់អាស៊ី ដូចគ្នា ប្រសិនបើ អាមេរិក មិនមានវត្តមាននៅក្នុងតំបន់អាស៊ីភាគខាងកើត គឺជប៉ុន និងកូរ៉េខាងត្បូង តំបន់នេះនឹងមានសន្តិភាពតាំងពីយូរណាស់មកហើយ ។ ចំណែកកូរ៉េខាងជើង ក៏មិន ខិតខំចំណាយប្រាក់ ដើម្បីផលិតអាវុធ បរមាណូ សម្រាប់ទប់ទល់អាមេរិកដែរ ។ ដូច្នេះអាមេរិកគួរតែដកទាហានចេញពី អាស៊ីភាគខាងកើត ដើម្បីសន្តិភាព និងស្ថិរ ភាព ក្នុងតំបន់នេះ ក្រោយពេល កូរ៉េខាង ជើង និងខាងត្បូង មានទំនាក់ទំនងជិតស្និទ្ធ នឹងគ្នា។
ខណៈសញ្ញាវិជ្ជមានបានបន្តកើតមានឡើងថែមទៀតនៅឧបទ្វីបកូរ៉េ ក្រោយ ជំនួបកំពូលលើកទី៣រវាងលោក មូន ជេអុីន នឹងលោក គីម ជុងអ៊ុន។ ទាក់ទិន បញ្ហានេះ អ្នកវិភាគស្ថានការណ៍នយោ បាយនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកបាន បង្ហាញការយល់ឃើញរបស់ខ្លួនថា ប្រសិនបើសហរដ្ឋអាមេរិកនៅឲ្យឆ្ងាយពីការធ្វើ សមយុទ្ធយោធាទាំងឡាយ ពោលគឺឈប់ធ្វើសកម្មភាពបង្កហេតុទាំងនេះទៀតនោះ ស្ថិរភាពនៅតំបន់អាស៊ីខាងកើត អាចនឹង រីកសាយភាយឡើង ។ មានការយល់ឃើញ ថា ប្រសិនបើយោធាអាមេរិកបញ្ឈប់លែងធ្វើសមយុទ្ធយោធា ដែលបង្កប់ដោយចេតនាបង្កហេតុតទៀតនោះ សន្តិភាព និងស្ថិរ ភាពនៅតំបន់អាស៊ីខាងកើត នឹងបន្តរីក សាយភាយយ៉ាងទូលំទូលាយ ប្រហែលជា អាចធ្វើឲ្យរុស្ស៊ី និងជប៉ុន ព្រមចុះសន្ធិ សញ្ញាសន្តិភាពជាមួយគ្នាថែមទៀតផង ហើយទន្ទឹមនឹងនោះលទ្ធផលវិជ្ជមាននេះ អាចនឹងផ្តល់ឱកាសឲ្យចិន និងតៃវ៉ាន់ អង្គុយដោះស្រាយបញ្ហាខ្វែងគំនិតគ្នាថែមទៀតផង។
គួរជម្រាបថា បើតាមកិច្ចព្រមព្រៀងរួម រវាងមេដឹកនាំកូរ៉េទាំងពីរ កូរ៉េខាងជើង បានគ្រោងនឹងកម្ទេចកន្លែងធ្វើតេស្តមីស៊ីលរបស់ខ្លួន នៅតំបន់ តុញខាន់រី (Tonchkhan-ri) ចោលទាំងស្រុង នៅចំពោះ មុខការចុះសង្កេតពីសំណាក់ក្រុមជំនាញ អន្តរជាតិ។ មើលទៅ លោក គីម ជុងអ៊ុន ហាក់កំពុងគោរពតាមពាក្យសន្យារបស់លោក ហើយប្រសិនបើសហរដ្ឋអាមេរិក បញ្ចេញសកម្មភាពឆ្លើយតបដែលសមគួរនោះ ទីក្រុងព្យុងយ៉ាងនឹងបន្តកម្ទេចមូលដ្ឋាននុយក្លេអ៊ែរនៅ យ៉ុងប្យុន (Yongbyon) ថែមទៀត។ ប៉ុន្តែប្រសិនបើអាមេរិក បដិសេធ ហើយពួកគេសម្រេចបន្តធ្វើ សមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងឡើងវិញនោះ ស្ថានការណ៍អាចនឹងផុយស្រួយឡើងវិញ ហើយវាប្រហែលឈានទៅរកផ្ទុះការណ៍តានតឹង សាជាថ្មីនៅឧបទ្វីបកូរ៉េ។
ក្រុមអ្នកវិភាគបានលើកឡើងទៀតថា អាមេរិក ដាក់កម្លាំងទាហាននៅតំបន់ប្រទេសអភិវឌ្ឍន៍តែប៉ុណ្ណោះ ដើម្បីឲ្យលក់សព្វាវុធ បានច្រើន ពីភាពតានតឹងនឹងការប្រឈម មុខដោយយោធា នៅក្នុងតំបន់នោះ ។ ប៉ុន្តែរយៈពេលកន្លងមក ប្រទេសជាច្រើន បានងាក់ទៅទិញអាវុធពីរុស្ស៊ី វិញ ជាជាង ទិញពីអាមេរិក ធ្វើឲ្យអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយ ដាក់ទណ្ឌកម្មទៅលើប្រទេសដែលលក់អាវុធ និងប្រទេសដែលទិញ អាវុធផងដែរ។
ប្រទេសដែលទិញអាវុធលំដាប់ពិភព លោក ដូចជាឥណ្ឌា ក៏បានងាកទៅទិញ អាវុធពីរុស្ស៊ី នៅពេលនេះដែរ ឥណ្ឌាកំពុងរៀបចំចុះកិច្ចព្រមព្រៀងទ្រង់ទ្រាយធំជា មួយរុស្ស៊ី ក្នុងការទិញនាវាចម្បាំង ។ ជា មួយគ្នានោះ ឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀង ដូចគ្នាជាមួយអាមេរិកផងដែរ។
សារព័ត៌មានសេដ្ឋកិច្ច News Delhi បានផ្សាយថា ក្រោយពេលបង្កើនទំនាក់ ទំនងការពារជាតិ ជាមួយអាមេរិក កាល ពីដើមខែនេះ ឥណ្ឌាក៏បានងាកទៅទិញនាវាចម្បាំង៤គ្រឿងពីរុស្ស៊ី ដើម្បីបំពាក់ដល់កម្លាំងទាហានជើងទឹកឥណ្ឌា។ នៅក្នុងកិច្ច ព្រមព្រៀង ឥណ្ឌានឹងទិញនាវាចម្បាំង ផ្ទុកឧទ្ធម្ភាគចក្រ ប្រភេទ Talwarមានតម្លៃ ២,២ពាន់លានដុល្លារ។ ការសម្រេចចិត្ត របស់ឥណ្ឌា កើតឡើងក្រោយមានការ ព្រមានពីអាមេរិក ថានឹងដាក់ទណ្ឌកម្មដល់ទំនាក់ទំនងរកស៊ីជាមួយទីក្រុងមូស្គូ។
កិច្ចព្រមព្រៀងខាងលើ នឹងត្រូវចុះហត្ថ លេខា រវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉ានត្រាម៉ូឌី នឹងប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅទីក្រុងញ៉ូវដេលី នាថ្ងៃទី៥ ខែតុលា ខាងមុខ។ តាមគម្រោងនៃកិច្ចព្រម ព្រៀង នាវាពីរគ្រឿងនឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌា និងពីរគ្រឿង ទៀត ផលិត នៅប្រទេសរុស្ស៊ី រួចបញ្ជូនមក។
តាមសារព័ត៌មានឥណ្ឌា បានផ្សាយថា ការទិញអាវុធពីរុស្ស៊ី ត្រូវបានរារាំង ដោយសារការដាក់ទណ្ឌកម្ម ហិរញ្ញវត្ថុ ពីអាមេរិក។ ក្រុមអ្នកឯកទេសបានលើក ឡើងថា ទីក្រុងញូវដេលី នៅតែបន្តចុះកិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូ ដោយ ប្រទេសទាំងពីរ នឹងប្រើប្រាស់រូបិយបណ្ណ របស់រុស្ស៊ី ជំនួសប្រាក់ដុល្លារអាមេរិក នៅ ក្នុងការទិញដូរនេះ។
កន្លងមកថ្មីៗរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី Nirmala Sitharamanបាន បញ្ជាក់ថា ប្រទេសរបស់លោកស្រី មិនអនុញ្ញាតឲ្យទំនាក់ទំនងជាមួយរុស្ស៊ីរងផលប៉ះពាល់នោះឡើយ ដោយសារតែការដាក់ ទណ្ឌកម្មរបស់អាមេរិក។ ក្រៅពីនេះ ឥណ្ឌាក៏បានទិញកាំជ្រួចមីស៊ីលការពារ ដែនអាកាស S-400 ពីរុស្ស៊ីផងដែរ។
ជាមួយគ្នានេះចិន ក៏បានទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកដោយសារតែបានទិញអាវុធពីរុស្ស៊ី ។ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមក អាមេរិកបានប្រកាស ពង្រីកការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំង រុស្ស៊ី ទៅកាន់ប្រទេសចិន។ ចិនបានទិញយន្តហោះចម្បាំងនិងមីស៊ីលពីរុស្ស៊ី កាល ពីពេលថ្មីៗនេះ។
ការដាក់ទណ្ឌកម្មហិរញ្ញវត្ថុរបស់អាមេរិក ធ្វើឡើងចំពោះនាយកដ្ឋានអភិវឌ្ឍន៍ ឧបករណ៍នៃក្រសួងការពារជាតិចិន និង ថ្នាក់ដឹកនាំនៃស្ថាប័ននេះ។ ក្រសួងការ បរទេសអាមេរិកបានឲ្យដឹងថា ការសម្រេច ដូច្នេះ ធ្វើឡើងបន្ទាប់ពីស្ថាប័នយោធា ប្រទេសចិន បានទិញយុទ្ធោបករណ៍ពី ប្រទេសរុស្ស៊ី មានជាអាទិ៍ យន្តហោះចម្បាំង ប្រភេទ Sukhoi Su-35 និងមីស៊ីលបាញ់ពីដីទៅលើអាកាសប្រភេទ S-400។
ដ្បិតតែទណ្ឌកម្មដាក់ទៅលើប្រទេស ចិន ប៉ុន្តែមន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកពន្យល់ថា គោលដៅពិតប្រាកដ នៃទណ្ឌកម្ម គឺរុស្ស៊ីឯណោះទេ។ អាមេរិក ចង់ដាក់សម្ពាធទៅលើរុស្ស៊ី ជាការឆ្លើយ តបនឹងសកម្មភាពគឃ្លើនរបស់រុស្ស៊ីនា ពេលកន្លងមក រាប់ចាប់តាំងពីការឈ្លានពានយកតំបន់គ្រីមៀរ ពីអ៊ុយក្រែន ការវាយ ប្រហារតាមប្រព័ន្ធអុីនធើណេត ការលូកដៃចូលកកូរកកាយក្នុងការបោះឆ្នោតនៅ អាមេរិកក្នុងឆ្នាំ២០១៦ និងសកម្មភាព ផ្សេងៗទៀត៕ ម៉ែវ សាធី