ខេត្តកំពង់ធំ៖ អំពើហិង្សាដោយចេតនាវេលាម៉ោង២៣ និង១០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កើតឡើង នៅចំណុចភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ហិង្សានេះបង្កឡើងដោយជនសង្ស័យ៣នាក់មានឈ្មោះ ទី១ឈ្មោះ ម៉ាត់ សាម៉ុល ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរកសិករ ត្រូវបានចាប់ខ្លួន (ចារី) ។ ទី២ ឈ្មោះ វេត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ រត់គេចខ្លួន (សមគំនិត) ។ ទី៣ ឈ្មោះ ខ្មៅ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ រត់គេចខ្លួន(សមគំនិត) ។
សមត្ថកិច្ចបន្តថា ជនសង្ស័យបានប្រើដាវច្នៃកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ វ៉ាត សុភាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរកសិករ បណ្ដាលឲ្យមានរបួសបែកក្បាល និង មុតដៃខាងឆ្វេង សម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ធំ ។
មូលហេតុទំនាស់ពេលរាំធុងបាស់ ហើយជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសម្ថកិច្ចនគរបាលថា ខ្លួន និងបក្ខពួកពិតជាបានប្រព្រឹត្តទៅលើជនរងគ្រោះប្រាកដមែន ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ ៕ ប៊ុនរិទ្ធី