ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ស្លាប់ ចំណែកម្នាក់ទៀត រត់ចោលរថយន្ត

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ស្លាប់បាននៅកន្លែងកើតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងរថយន្តកាលវេលាម៉ោង១០ និង១០នាទីយប់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ត្រង់ចំណុចខាងលិចស្ថានីយប្រេងឥន្ធនៈ អឹុងឆាយហុក ប្រហែល៣០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកបើកបរម៉ូតូឈ្មោះ ជឿ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ បើកបរម៉ូតូម៉ាកស្គូបពី ពណ៌សលាយផ្កាឈូក ពុំមានពាក់ស្លាកលេខ ហើយបានបុកប៉ះជាមួយ នឹងរថយន្តតូច១គ្រឿងម៉ាក កាមរី ឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L5994 បើកបរពីលិចទៅកើត បណ្តាលឲ្យគ្រោះថ្នាក់តែម្តង ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តទុករថយន្តចោលរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ដឹងមូលហេតុច្បាស់នោះឡើយ ពេលនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមូលហេតុ ។

ចំពោះម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖