ខេត្តកំពង់ធំ៖ ក្រុមហ៊ុនលោក ស៊ីវសារ៉ាពេជ្រ កំពុងធ្វើសកម្មភាពកាយដីក្រវ៉ាត់ព្រុំ ដោយពុំទាន់មានដំណោះស្រាយ ជាមួយប្រជាពលរដ្ឋចំនួន៨០គ្រួសារ ដែលម្នាក់ៗ មានផ្ទៃដីចំនួន៤ហិកតា ទៅ៥ហិកតាក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួន២៨៦គ្រួសារ ដោយមិនបានដោះស្រាយបញ្ជប់ ស្ថិតនៅឃុំនីពេច ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
បើយោងតាមការបំភ្លឺពីពលរដ្ឋម្នាក់សុំមិនបញ្ជេញឈ្មោះប្រាប់ថា ក្រុមហ៊ុន ស៊ីវសារ៉ាពេជ្រ គាត់បានទិញតាំងពីឆ្នាំ២០០៨មកម្ល៉េះ អស់រយះពេល១០ឆ្នាំមកហើយ ទើបមកកាយដីក្រវ៉ាត់ព្រំ ដោយប្រើ អេស្កាវ៉ាទ័រ នៅថ្ងៃទី២៣ ទី២៤ ខែវិច្ឆកា ឆ្នាំ២០១៨នេះ ដោយមិនបានផ្តល់ដំណឹងជូនប្រជាពលរដ្ឋធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំង ក្រែងក្រុមហ៊ុនយកដីពួកគាត់អស់ ។ ពីព្រោះក្រុមហ៊ុនលោក ស៊ីវសារ៉ាពេជ្រ មានផ្ទៃដីតែចំនួន576ហិកតា នេះ បើតាមការបញ្ជាក់ពីលោកមេភូមិនីពេច<ក> ។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនបានដោះស្រាយជូន ប្រជាពលរដ្ឋបានចំនួន60ភាគរយហើយ តែនៅ40ភាគរយទៀតមិនទាន់ដោះស្រាយ និងត្រូវតែដោះស្រាយបន្តនៅតំបន់ថ្លុកឈឹមដែន គំរបព្រៃសហគមន៍ ។
លោក ប៊ុនសុធី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានបញ្ជក់តាមរយៈទូរស័ព្ទថា បើពាក់ព័ន្ធទៅគំរបព្រៃសហគមន៍ក្នុងតំបន់ថ្លុកឈីម ដែលរាជរដ្ឋាភិបាលកម្ពុជារក្សាទុក លោក នឹងចាត់កម្លាំងទៅពិនិត្យមើល និងឲ្យផ្អាកសកម្មភាពជាបន្ទាន់បើមិនប៉ះពាល់ដល់ដីគំរបព្រៃសហគមន៍ទេ លោកគ្មានសិទ្ធិហាមឃាត់នោះទេ ។
លោក អ៊ុនបុត អភិបាលស្រុកកំពង់ស្វាយបានបញ្ជក់តាមរយះទូរសព្ទ័ថា លោកឲ្យកាយដីណា ដែលបានដោះស្រាយរួចជាមួយប្រជាពលរដ្ឋ តែបើដីមិនទាន់ដោះស្រាយទេ លោកមិនអនុញ្ញាតទេ ។
ម្យ៉ាងម្ចាស់ដីគេកាយក្រវ៉ាត់ការពារដីកុំឲ្យមានការរំលោភបំពានណាមួយ ។ ពលរដ្នបានចោទគេនោះមិនត្រូវទេ ព្រោះដីនេះ រដ្ឋចែកឲ្យ ពលរដ្ន តែពួកគាត់បានលក់ឲ្យគេតាំងពីឆ្នាំ២០០៨មកម្ល៉េះ ពេលម្ចាស់ដីគេមិនទាន់អភិវឌ្ឍន៍ ពលរដ្ន មួយចំនួនបានរំលោភយកដីគេមកអាស្រ័យផល ដល់ពេលនេះម្ចាស់ដីមកកាយព្រំពួកគាត់បែរជាចោទគេដូច្នេះវិញ ។ ទោះជាយ៉ាងនេះក៏ដោយ អាជ្ញាធរបានសហការជាមួយម្ចាស់ដីរួចហើយដើម្បីដោះស្រាយជូនពួកគាត់ ។
ពលរដ្នសំណូមពរដល់លោក សុខ លូ អភិបាល នៃគណះអភិបាលខេត្តកំពង់ធំជួយអន្ដរាគមន៍ ជំរុញឲ្យក្រុមហ៊ុនលោក ស៊ីវសារ៉ាពេជ្រ បន្ដដោះស្រាយបញ្ហាដីធ្លី ដែលនៅសែសសល់40ភាគរយទៀត ដើម្បីបញ្ចប់វិវាទ ៕ ប៊ុនរិទ្ធី