ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើប បើកបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក មែកសឺដែស ស៊េរីទំនើប បើកបរក្នុងល្បឿន យ៉ាងខណៈមេឃកំពុងតែភ្លៀង ក៏រេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យ រងការខូចខាតកំណាត់ខាងមុខយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង០៨នាទី រំលងអធាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ១១៣នៅចំណុចគីរីរម្យ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណវ័យប្រហែលជា២៧ឆ្នាំ បើករថយន្តមួយគ្រឿងម៉ាក មែកសឺដេស C300 ពណ៌ស អត់មានស្លាកលេខ បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែម្ចាស់រថយន្តគាត់ស្រវឹងស្រា មេឃកំពុងតែធ្លាក់ភ្លៀងផងនោះ ដោយបើកក្នុងល្បឿនយ៉ាងលឿនដូចហោះ មិនបានប្រយ័ត្នផងនោះហើយម្ចាស់រថយន្តទំនងជាងងុយដេក ក៏រេចង្កូតជ្រុលមកបុកក្បាលនាគពុះចែកទ្រូងផ្លូវចំពេញទំហឹងបណ្តាលឲ្យខូចខាតរថយន្តអស់មួយកំណាត់ខាងមុខចំណែកឯក្បាលនាគពុះចែកទ្រូងផ្លូវវិញ មិនមានការខូចខាតធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាតរថយន្តច្រើនតែប៉ុណ្ណោះ អ្នកបើកបររថយន្តមិនមានរងរបួស និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែង ស្ទូចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ចាន់ធឿន


ចែករំលែក៖