ក្រុមអ្នកឯកទេសស្តីពីការរញ្ជួយដី បានឲ្យដឹងថា ហេតុការណ៍រញ្ជួយដីកម្រិត ៦,៣រិចទ័រ ក្នុងជម្រៅ ៧គីឡូម៉ែត្រ មានចម្ងាយពីទីក្រុង Sarpol E Zahab ២០គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្ត Kermanshah ។ តាមក្រុមឯកទេសស្តីពីការរញ្ជួយដី USGS បានឲ្យដឹងថា រញ្ជួយដី កើតឡើងនៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីអ្នកសា្លប់ និងកម្រិតនៃការខូចខាតទ្រព្យសម្បត្តិនៅឡើយ ដោយការរញ្ជួយដីនេះ ។ សាលារៀនទាំងអស់នៅក្នុងខេត្ត Kermanshah ត្រូវបិទទ្វារនាថ្ងៃទី២៦ ខែវិច្ឆិកា ។ ខេត្តនេះជាតំបន់រងគ្រោះខ្លាំងជាងគេ ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយអ៊ីរ៉ង់ បានប្រកាសឲ្យដឹងថា មានមនុស្ស ៥១៣នាក់រងរបួស ហើយអ្នករងរបួស ពាក់កណ្តាល ស្ថិតនៅព្រំដែន ជាប់ប្រទេសអ៊ីរ៉ាក់ ។ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់នៅឡើយទេ ។ មន្ត្រីអ៊ីរ៉ង់ បញ្ជាក់ថា ស្ថានភាពស្ថិតនៅក្នុង ការគ្រប់គ្រង ដើម្បីធានា សុវត្ថិភាព សន្តិសុខ ដល់ពលរដ្ឋ ។
ក្រោយការរញ្ជួយដី កម្រិត ៦,៣រ៉ិចទ័រ ខាងលើ មួយម៉ោង ក្រោយមកក៏មានការរញ្ជួយដី ១០លើកផ្សេងទៀត មានកម្លាំង ៥,២រ៉ិចទ័រ ក្រុមជួយសង្គ្រោះរាប់ពាន់នាក់ បានបញ្ជូនទៅជួយដល់ពលរដ្ឋរងគ្រោះ ។ កម្លាំងទាហានជើងគោក នៃកម្លាំងបដិវត្តន៍អ៊ីរ៉ង់ ក៏បានទៅជួយពលរដ្ឋផងដែរ ៕