ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិផ្តល់អនុសាសន៍ដល់កម្មសិក្សាការីបង់ក្លាដែស

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួង ការពារជាតិ សំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពជា-បង់ក្លាដែស បាន និងកំពុងវិវត្តក្នុងទំនាក់ ទំនងដ៏ប្រសើរសំរាប់កងទ័ព និងរដ្ឋាភិបាលប្រទេសទាំងពីរ ។

នាយឧត្តមសេនីយ៍ នាង ផាត លើកឡើងដូច្នេះក្នុងឱកាសដំណើរទស្សនកិច្ចឈ្វេងយល់របស់លោកវរៈសេនីយ៍ឯក Md Mah mudi kabir Spp ប្រធានប្រតិភូមហាវិទ្យាល័យ បញ្ជាការសេនាធិការ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស រួម និងសមាជិក ២៦ រូបជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេ នីយ៍ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិកាលពីថ្ងៃ ចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវ នឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ ។

នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ លើកឡើងបន្តទៀតថា: ព្រះរាជាណាចuក្រកម្ពជាកំពុងបោះជំ ហានទៅមុខក្រោមការដឹកនាំដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងទទួលបាន សុខ សន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឍប្រកបដោយតម្លាភាព ស្មើមុខមាត់បណ្តាប្រទេសលើពិភពលោក ។ ដូចអស់លោកបានជ្រាបស្រាប់ថា: ដោយសារការហែកហួរជិត ៣ ទសវត្ស កម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមខ្ទេចខ្ទាំ និងមានរបបប្រ ល័យពូជសាសន៍ដុត រោលមាតុភូមិមួយនេះឲ្យអន្តរាយ ក្នុងស្ទឹងឈាម សមុទ្ទទឹក ភ្នែកគួរឲ្យសង្វេក ។

នាយឧត្តមសេនីយ៍ នាង ផាត លើកឡើងពីបរិយា កាសសង្គម និង ពិភពលោកកំពុងមានការប្រែប្រួល ទាំងក្នងបរិបទនៃសកលភាវូបនីយកម្ម ពិសេសក្នុងតំបន់ប្រជាជាតិអាសីុ អគ្នេយ៍ មាន ការអភិវឌ្ឍ ដែលពិភពលោកទទួលស្គាល់ការឈានទៅមុខរប ស់ប្រជាជាតិ ដែលមានឈាមជ័រប្រដំប្រសងមួយនេះ ។

ជំនួសមុខឲ្យកម្មសិក្សាការីមហាវិទ្យាល័យ បញ្ជាការសេនាធិការ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែសលោកវរសេនីយ៍ឯក Md Mah mudi kabir Spp ប្រធានប្រតិភូបានថ្លែងអំណរ គុណចំពោះលោក នាយឧត្តមសេនីយ៍ នាង ផាត ឆ្លៀតឱ កាសដ៏មមាញឹកអនុញាតិឲ្យប្រតិភូលោក ចូលជួប និងផ្តល់អនុសាសន៍ល្អៗ ឲ្យកម្មសិក្សាការីបានឈ្វេងយល់ពីសភាព ការណ៍ពិតរបស់ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយបា្រសាទបុរាណ ដែលធ្លាប់មានកេរ្តិ៍ឈ្លោះល្បីល្បាញ តាំងពីដើមរៀងមកផងដែរ ៕ សុខដុម


ចែករំលែក៖