ព័ត៌មានទាន់ហេតុការណ៍៖

សិស្សធ្លាប់តែរៀនក្នុងខ្ទម ពេលនេះអាជ្ញាធរ និងសមត្ថកិច្ច ស្រុក ម៉ាឡៃសាងសង់សាលាជូនហើយ

ចែករំលែក៖

ប៉ោយប៉ែត៖ ដោយមើលឃើញពីការលំបាក ក្មុងការសិក្សារបស់សិស្សានុសិស្ស អស់រយ:ពេល២ ឆ្នាំកន្លងមក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភ្នំវែង ឋិតក្នុងភូមិអូរសំព័រ ឃុំ អូរសំព័រ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ អាជ្ញាធរ ស្រុក ម៉ាឡៃចុះកសាងសាលាជូនពួកគាត់ហើយ ។

នៅប្រតិ្តបត្តការនោះ គេឃើញមានកងកម្លាំងគ្រប់ស្ថាប័ន សរុបប្រមាណជាង១០០នាក់ដឹកនាំកម្លាំងកសាងដោយលោក អែម សុខា អភិបាល ស្រុក ម៉ាងឡៃ ។

លោកអភិបាល ស្រុក ម៉ាឡៃអែម សុខាមានប្រសាសន៍បញ្ជាក់តាមទូរសព្ទ័ថា កាលពីមុន ពុំមានពលរដ្ឋមករស់នៅនោះទេ ប៉ុន្តែដោយរយះកាលកន្លងមក ប្រទេសមានការអភិវឌ្ឍ ប្រជាពលរដ្ឋ គាត់ទៅធ្វើស្រែចំការនៅទីនោះ ពួកគាត់ខ្ជិលទៅមក ពួកគាត់បានបង្កើតលំនៅឋានទីនោះ ហើយក៏មានកូនចៅទៅនៅជាមួយ តែក្មេងនៅទីនោះ មានតិចតូច ក្រោយមក ក្មេងមានការកើនឡើង ពួកគាត់បានឲ្យរៀននៅផ្ទះអ្នក ស្រុក ដែលមិនមានមនុស្សនៅ ដោយមើលឃើញពីកំណើនកូនៗ ក៏យើងនាំគ្នាធ្វើរោងបណ្ដោះអាសន្នចំនួនមួយខ្នង ២បន្ទប់ ទទឹង៦ ម៉ែត្រ បណ្ដោយ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលស័ង្កសី ក្នុងការកសាងសាលានេះ អស់ថវិកា 2123500៛និង9000បាត ។

លោកបន្ថែមថា កូនសិស្សនៅទីនោះចំនួន៦៧នាក់ ស្រី៤០ ប្រុស២៧នាក់ មានអ្នកគ្រូម្នាក់ ដែលគាត់ជួយបង្រៀនអត់មានប្រាក់បៀវត្សរ៍ចំនួន២ឆ្នាំ ព្រឹកបង្រៀនថ្នាក់ទី១ និងទី២ ល្ងាចថ្នាក់ទី៣ និងទី៤ ។

ក្នុងនោះលោកថា ចំពោះសាលារៀន ដែលនៅចំណុចព្រៃឫស្សី ឋិតក្នុងភូមិ ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ មានគំរោងធ្វើរោងបណ្ដោះអាសន្ន ឲ្យពួកគាត់រៀ នដូចសាលាខាងលើនេះផងដែរ ៕ វណ្ណា


ចែករំលែក៖