ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តហាយឡែនឌ័រ កំពុងបើកលឿនជ្រុលបុកគូទពេញទំហឹង​ កាលពីវេលាម៉ោង១១នឹង០០នាទី​ ព្រឹកថ្ងៃទី២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ស្ថិតតាមបណ្តោយផ្លូវ​២១៧​ មុខវត្តជើងឯក​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានអោយដឹងថាដំបូងគេឃើញរថយន្តម៉ាកព្រូស​ ពណ៌ស​ មួយគ្រឿង​ ធ្វើដំណើរយ៉ាងតាមបណ្តោយផ្លូវ២១៧​ ទិសដៅឆ្ពោះពីរង្វង់ដីក្រហមឡើងមកកន្លែងឆៀករថយន្ត​ ខណៈបើកមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបត់ឆ្វេងដៃឆ្លងផ្លូវយ៉ាងលឿនស្របពេលមានរថយន្តហាយឡែនឌ័រមួយគ្រឿងទៀតកំពុងបើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង​ ដោយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកចំគូទរថយន្តព្រូសពេញទំហឹង​ បណ្តាលអោយរថយន្តព្រូសខ្ទេចមួយកំណាត់ក្រោយ​ ចំណែករថយន្តហាយឡែនក៏រងការខូចខាតផ្នែកខាងមុខផងដែរ​ ប៉ុន្តែសំណាងក្នុងហេតុការណ៍នេះមិនបណ្តាលអោយមានមនុស្សរង់របួសនោះទេ ។

ក្រោយកើតហេតុដោយសារភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួន​ ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញសម្រេចធ្វើការវាស់វែង អូសយករថយន្តទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោបណ្តោះអាសន្ន សិនរង់ចាំដោះស្រាយគ្នានាពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖