ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាក់លេខ នគរបាល 2.1905 បើកបុកបង្គោលភ្លើងពេញទំហឹង ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡេនឌ័រ ពាក់ស្លាកលេខ នគរបាល 2.1905 មួយគ្រឿង បានបើកបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយអ្នកបង្កបានរងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ រឈានចូលថ្ងៃទី២៧ ខែវិច្ជិកា ឆ្នាំ ២០១៨ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា រថយន្តម៉ាកហាយឡេនឌ័រ ពណ៌សពាក់លេខ នគរបាល 2.1905 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញខាងក្រោយវត្តលង្កា ក៏ជ្រុលទៅបុកបង្គោលភ្លើង ពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចខាងមុខ ទៅមុខលែងរួច ចំណែកម្ចាស់រថយន្តរងរបួសស្រាល ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ជើងគោក បានចុះមកវាស់វែងរួចស្ទួចរថយន្តទៅរក្សាទុក នៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖