ខេត្តព្រះសីហនុ៖ វេលាម៉ោងជាង២កន្លះរសៀល ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវមុខកំពង់ផែ ម្តុំជិតអង្គភាពអគ្គិសនីខេត្ត មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តកុងតឺន័រ១គ្រឿងម៉ាក PETENLILT ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-1791 អ្នកបើកបរមិនស្គាល់អត្តញ្ញាណ (គេចខ្លួន) មានទិសដៅ ស្របគ្នា ពីកើត ឆ្ពោះទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានកៀរនឹងម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-8001 អ្នកបើកបរ ឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាបុគ្គលិកហាងចិន រងរបួសធ្ងន់ និងមានអ្នករួមដំណើរ២នាក់ទៀត ១-ឈ្មោះ ដុត ស្រីម៉ៅ ភេទស្រី អាយុ២៦ឆ្នាំ មានមុករបរបុគ្គលិកហាងចិន ( ស្លាប់ ) ២-ឈ្មោះ ស៊ាង លីណា ភេទស្រី អាយុ១៥ឆ្នាំ មានមុករបរបុគ្គលិកហាងចិន អ្នកទាំង៣ មានទីលំនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បណ្តាលឲ្យស្ត្រីម្នាក់ជាអ្នករួមដំណើរស្លាប់នៅនឹងកន្លែងភ្លាមៗ ម្នាក់ទៀតរបួសធ្ងន់ និងបុរសអ្នកបើកបរម៉ូតូរងរបួសស្រាល ។
ក្រោយកើតហេតុ ភាគីខាងរថយន្តបានបើករត់គេច ប៉ុន្តែក្រោយមកត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ និងក្រោយមកអ្នកបើកបររថយន្ត ទុករថយន្តចោលរួចចុះរត់គេចខ្លួនបាត់តែម្តង ។
ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានសមត្តកិច្ចយកមករក្សារទុកនៅការិយាល័យចរាចរណផ្លូវគោករង់ចាំដោះស្រាយ តាមនីតិវិធី ៕ ឆ្លាម សមុទ្រ