ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​គ្រឿងញៀនម្នាក់​ ត្រូវ​នគរបាល​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន១០កញ្ចប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍​ត្រី​ តាក​ រាម​ អធិការ​រង​នគរ​បាល​ក្រុង​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា៖ នៅថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ វេលាម៉ោង៣ទៀបភ្លឺ កម្លាំងអធិការដ្ឋានគរបាលក្រុង​ បានចុះបង្រ្កាបករណីគ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យ១​ នាក់ ស្ថិតនៅក្រោយសុខសាន្ត​ ក្រុមទី១១​ ភូមិ១​ សង្កាត់​លេខ​៤​ ក្រុង-ខេត្តព្រះសីហនុ ។

ប្រភពបន្តថា ជនសង្ស័យឈ្មោះ សៀ​វ​ ក្តាម ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ មិនពិតប្រាកដ ស្រុកកំណើតខេត្តកំពត​ ។ វត្ថុតាង​ចាប់​យកបាន​ ម្សៅក្រាមពណ៌ស​ ថ្លា១០​កញ្ចប់ ។

ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖