ព័ត៌មានទាន់ហេតុការណ៍៖

កើតរោគប្រចណ្ឌ គិតអីមិនលេចធ្វើអត្តឃាតចងកសម្លាប់ខ្លួនចោលប្តី

ចែករំលែក៖

ខេត្តសៀមរាប: ស្ត្រីម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃអង្គារ ៥រោច ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៧ ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុត ហែម ហៅក្រៅល័ក្ខ ភេទស្រី អាយុ២៣ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ បានធ្វើអត្តឃាតចង.កដោយយកខ្សែនីឡុងចងកនឹងបង្អួច សម្លាប់ខ្លួនក្បែរគ្រែត្រង់ក្បាលដំណេករបស់ខ្លួន ក្នុងអំឡុងម៉ោង២យប់ថ្ងៃកើតហេតុ ។

តាមក្រុមគ្រួសារសពលួចបង្ហើបឲ្យដឹងថា ស្រ្តីរងគ្រោះមានវិបត្តិផ្លូវចិត្តដោយប្រចណ្ឌនឹងប្តី ព្រោះប៉ុន្មានថ្ងៃមកនេះ តាមរករឿងប្តីរហូត ទើបនាងមានគំនិតខ្លីធ្វើអត្តឃាតបែបនេះ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចការិយាល័យបច្ចេកទេស បានចុះមកពិនិត្យសាកសពឃើញថា ស្រ្តីរងគ្រោះបាន ចង.កស្លាប់ដោយខ្លួនឯងពិតមែន មិនមានពាក់ព័ន្ធបទល្មើសអ្វីទេ ។ ចំណែកមូលហេតុ បណ្តាលមកពី (ប្រច័ណ្ឌ) ។

បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖