ប៉ូលិសម៉ាឡេស៊ី បានប្រមាន ថា នឹងមានសកម្មភាពតឹងតែង ជាមួយក្រុមបាតុករដែល បង្កការអ៊ុកឡុក បង្កអំពើហិង្សា ក្រោយពេញមួយយប់ ដែលផ្ទុះអំពើហិង្សានៅ ព្រះវិហារ MahaMariammanនៅតំបន់Subang Jaya ។
កន្លងមក មានមនុស្សមួយក្រុមបានប្រមូលផ្តុំគ្នា នៅវេលាម៉ោង១រំលងអធ្រាត្រ បង្កអសន្តិសុខ និងដុតបំផ្លាញរថយន្តជាច្រើនគ្រឿង ។ ដល់វេលាម៉ោង ២ទៀបភ្លឺ ក្រុមបង្កហេតុបានបន្តទៅកាន់ ផ្សារទំនើប One City នៅក្បែរនោះ ដោយវាយកម្ទេច ដុតបំផ្លាញ ទ្វារកញ្ជក់ និងកម្ទេចរថយន្តមួយគ្រឿងទៀតនៅទីនោះ ។ អគារផ្សារទំនើបខាងលើ មានក្រុមហ៊ុន អភិវឌ្ឍន៍ One City Development ដែលជាម្ចាស់ដី កំពុងសាងសង់ព្រះវិហារ ។
កម្លាំងប៉ូលិសស្រុក Subang Jaya បានបញ្ជាក់ថា ការប៉ះទង្គិចគ្នាកើតឡើង ដោយសារតែវិវាទជុំវិញការផ្លាស់ប្តូរ ទីតាំងព្រះវិហារខាងលើ ។ តាមគម្រោង ព្រះវិហារនឹងត្រូវ ផ្លាស់ប្តូរទីតាំងនៅដើមសប្តាហ៍នេះម៉្លេះ ។ ប៉ុន្តែអំពើហិង្សាបានផ្ទុះឡើង រវាងមនុស្សពីរក្រុម ធ្វើឲ្យគម្រោងត្រូវពន្យារពេល ។ មន្ត្រីរដ្ឋាភិបាលទីក្រុង Selangor បានផ្តល់ទីតាំងថ្មីសម្រាប់ ដោះដូរ នឹងព្រះវិហារខាងលើ ។ ក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុន One city Development បានផ្តល់ប្រាក់សំណង ៣៥៧.០០០ដុល្លារ ដើម្បីសាងសង់ព្រះវិហារថ្មី ។
កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស ២១នាក់ក្រោយបង្កអំពើហិង្សា ។ លោក Selangor ស្នងការប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា «យើងនឹងបន្តស្រាវជ្រាវ ពាក់ព័ន្ធនឹងអំពើហិង្សានៅមជ្ឈមណ្ឌល One City ។ ជាមួយគ្នានេះ នឹងស្វែងរកចាប់ខ្លួនអ្នកពន្លត់អគ្គិភ័យម្នាក់ ដែលរងការសម្លាប់ពេល ព្យាយាម ពន្លត់ភ្លើង បង្កឡើងដោយក្រុមជនដៃដល់» ។
ស្ថានភាពជុំវិញព្រះវិហារនោះ ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង ពីកម្លាំងប៉ូលិស ហើយនាពេលនេះ ។ កម្លាំងប៉ូលិស នឹងធ្វើសកម្មភាពតឹងតែង ដល់បុគ្គលណាដែលបានបំពានច្បាប់ បង្កអសន្តិសុខនៅក្នុងសង្គម ៕ ម៉ែវ សាធី