ព័ត៌មានទាន់ហេតុការណ៍៖

អីយ៉ាស់! ក្រោយរុស្ស៊ីបញ្ជូនយន្តហោះចម្បាំង៨៤០គ្រឿង, អាមេរិក, អង់គ្លេស,បារាំង ក៏បានបញ្ជូនយន្តហោះចម្បាំង៤០គ្រឿង ធ្វើសមយុទ្ធ

ចែករំលែក៖

រឿងអ្វីនឹងកើតឡើង ដល់ប្រទេសអ៊ុយក្រែន មានតែមហាអំណាច ពិភពលោកប៉ុណ្ណោះ ទើបដឹងច្បាស់ថា នៅពេលដ៏ខ្លីខាងមុខ នឹងមានអ្វីកើតឡើង! ក្រោយពេលរុស្ស៊ីបញ្ជូនយន្តហោះចម្បាំង រហូតដល់ទៅ ៨៤០គ្រឿងទៅកាន់តំបន់ជាប់ព្រំដែន ប្រទេសអ៊ុយក្រែន នៅពេលនេះ មហាអំណាចលោកខាងលិច ដែលមានអាមេរិក អង់គ្លេស បារាំង ក៏បានបញ្ជូនយន្តហោះចម្បាំង ៤០គ្រឿង ប្រភេទទំនើបៗ ទៅធ្វើសមយុទ្ធ ព្រមានដល់ប្រទេសរុស្ស៊ី ។

យន្តហោះចម្បាំង របស់ប្រទេសមហាអំណាច ខាងលើនឹងធ្វើសមយុទ្ធនៅលើដែនសមុទ្រ ភាគខាងជើង ក្នុងមហាសមុទ្រ អាត្លង់តិច ។ សកម្មភាពខាងលើ គឺដើម្បីពង្រឹងសមត្ថភាពការពារ ទប់ស្កាត់ការគំរាមកំហែង ធំៗ បង្កឡើងដោយប្រទេសរុស្ស៊ី ។

កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា យន្តហោះចម្បាំងបំបាំងកាយ ពីរគ្រឿងរបស់ អង់គ្លេស F-35B Lightning បានចូលរួម ធ្វើសមយុទ្ធ ជាមួយយន្តហោះចម្បាំង របស់អាមេរិក និងបារាំង ។ នេះជាលើកទីមួយ ដែលបារាំង បានចូលរួមធ្វើសមយុទ្ធ ខាងលើ ដោយពីមុនមកមានតែអង់គ្លេស និងអាមេរិក ប៉ុណ្ណោះ ។

សកម្មភាពតម្លើងសាច់ដុំដាក់គ្នារវាងមហាអំណាច លោកខាងលិច នឹងរុស្ស៊ី បង្កក្តីបារម្ភយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ក្នុងពេលដែល មានការប្រឈមមុខតានតឹង រវាងរុស្ស៊ី នឹងអ៊ុយក្រែន ។ ក្រុមអ្នកឯកទេសលើកឡើងថា ប្រសិនបើមានការប៉ះទង្គិចគ្នានោះ រុស្ស៊ីនឹងបន្ត គ្រប់គ្រងតំបន់ភាគខាងកើតអ៊ុយក្រែន បន្តទៀត ពេលនោះ ទឹកដីអ៊ុយក្រែន នឹងត្រូវរួញតូច បន្តិចម្តងៗ ៕ ម៉ែវ សាធី


ចែករំលែក៖