ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់មនុស្ស២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស២នាក់របួសធ្ងន់ ចំណែកម៉ូតូខូចខាតស្រាល ម៉ូតូ២ គ្រឿងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅលើកំណាត់់់់ផ្លូវជាតិលេខ៤៤ ។ បន្ទាប់ពីកើតហេតុ សមត្ថកិចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងនាំយកវត្ថុតាងរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង២០ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាទីនៅចំណុចលើផ្លូវជាតិ 44(131-132) ភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីវេលាខាងលើមានម៉ូតូ១គ្រឿងម៉ាកហុងដា C125(2013) ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1CD. 3292 បើកបរដោយឈ្មោះ ឡី ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិទេពភីរម្យ ឃុំវាលពន់ ស្រុកថ្ពង ធ្វើដំណើរទិសដៅពីកើតទៅលិចទៅដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា C125(2013) ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1I. 2585 បើកបរ ដោយឈ្មោះ ប៊ុន ហេង ភេទប្រុស អាយុ 65ឆ្នាំ រស់នៅភូមិផ្គរ ឃុំវាលពង់ ស្រុកឧដុង្គ ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា និងបត់ឆ្លងផ្លូវទិសដៅពីត្បូងទៅជើង ចំពាក់កណ្តាលទទឹង ម៉ូតូតែម្តង បណ្តាលឲរបួសធ្ងន់មនុស្ស២នាក់ ប្រុស និងខូចខាតស្រាល ម៉ូតូ២គ្រឿង ។

ប្រភពបន្តថា ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។ ចំណែកវត្ថុតាងម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលវាលពង់ រង់ចាំឲ្យភាគីទាំង២ ចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖