ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូដួលខ្លួនឯង បណ្តាលឲ្យបុរសសន្តិសុខក្រុមហ៊ុនឯនជនម្នាក់ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បើកម៉ូតូដួលខ្លួនឯងបោកក្បាលនឹងថ្នល់ បណ្តាលឲ្យបុរសសន្តិសុខក្រុមហ៊ុនឯនជនម្នាក់ រងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាសន្តិសុខក្រុមហ៊ុនឯកជន បានបើកម៉ូតូម៉ាកហុកដាអ៊ែរប៊ែក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-2141 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតដួលម៉ូតូខ្លួនឯងបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖