ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ដោយកំណើនសេដ្ឋកិច្ចនៅកម្ពុជា សមាគមអ្នកធុរជនឥស្លាមថៃ គ្រោងនឹងរៀបចំពិធីតាំងពិព័រណ៌ផលិតផលហាឡាល់ ថៃនៅកម្ពុជាឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សមាគមអ្នកធុរជនឥស្លាមថៃ MTMA ដែល​មានសមាជិក២៥០ប្រទេស បាននិងកំពុងទំនាក់ទំនង​ ដើម្បីបើកពិធីតាំងពិពណ៌ផលិតផលហាឡាល់ថៃ លំដាប់អន្តរជាតិមួយនៅកម្ពុជា ដែលគ្រោងនឹងបើកនៅ ខែមិថុនា ឆ្នាំ២០១៩ ​ខាងមុខនេះ ។ នេះគឺជាការលើកឡើងរបស់ លោក Vasu Sensom ប្រធាន​ សមាគម MTMA ថៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស កាលពីថ្ងៃពុធ៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅការិយាល័យផ្ទាល់របស់ លោកទេសរដ្ឋមន្ត្រី ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដោយមើល ឃើញពីសក្តានុពល និង ឱកាសវិនិយោគនៅកម្ពុជា ជា ពិសេស ការវិនិយោគលើវិស័យឧស្សាហកម្មហាឡាល់​ គឺជាទិសដៅសំខាន់របស់ភាគីវិនិយោគ និងធុរជនលើសកលលោក កំពុងមានចំណាប់អារម្មណ៍ រួមទាំងអ្នកវិនិយោគវិស័យហាឡាល់ ក្នុងតំបន់ កំពុងផ្តោតការយកចិត្តទុកដាក់មកវិនិយោគនៅកម្ពុជា ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ក្រោមគោល នយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍ ។

លោកបន្តថា ៖ កម្ពុជាស្វាគមន៍ និងបើកទូលាយទទួលរាល់ការវិនិយោគទាំងអស់ ហើយកម្ពុជាក៏មានធន់ធានគ្រប់គ្រាន់ និងមានលក្ខណៈអំណោយផលទាំងភូមិសាស្រ្ត និង ស្ថេរភាពនយោបាយ សន្តិសុខសង្គម ដែលជាកត្តាចម្បង ធានាបាននូវសុវត្ថិភាពក្នុងការងារវិនិយោគ និងគ្មានហានិភ័យ ណាមួយកើតឡើងចំពោះអ្នកវិនិយោគទុន នៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត ៕ សំរិត


ចែករំលែក៖