ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាថ្នាំញៀនម្នាក់ត្រូវ​នគរបាល​ឃាត់​ខ្លួន​ រួមជាមួយ​នឹង​វត្ថុតាង​៥​កញ្ចប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ លោក​វរសេនីយ៍​ត្រី​ឈុន​ រតនៈ​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​ បាន​ឲ្យ​ដឹងថា នៅថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨​ ម៉ោង១៥ៈ៣០នាទី កម្លាំងនគរបាលស្រុកព្រៃនប់ បានបង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយករណី ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះកួត កីឡា ភេទ​ប្រុសអាយុ​៣០ឆ្នាំ មាន​ទីលំនៅ​ក្នុង​តំបន់​ទី​លាន​ចាក់​សំរាម​ ភូមិ​អូរ​តា​សេក​ ឃុំ​អូរ​ឧកញ៉ា​ ហេង ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​ (ជា​កន្លែង​ត្រូវ​ចាប់​ខ្លួន​តែម្តង)​ ព្រម​ទាំង​ចាប់​យក​បាន​ ម្សៅក្រាមសថ្លា​សង្ស័យសារធាតុញៀនចំនួន ៥កញ្ចប់ (ធំ១កញ្ចប់ និង​ តូច​៤កញ្ចប់) ។

ករណីនេះ​ សមត្ថកិច្ចជំនាញកំពុងកសាង​សំណុំរឿង តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្


ចែករំលែក៖