ព័ត៌មានទាន់ហេតុការណ៍៖

បើកកិច្ចប្រជុំរកដំណោះស្រាយវិបត្តិដីធ្លីរ៉ាំរ៉ៃ តែភាគីជំទាស់លាក់មុខ

ចែករំលែក៖

ប៉ោយប៉ែយ៖ ក្រុមការងារអគ្គធិការដ្ឋាន ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំរកដំណោះស្រាយវិបត្តិដីធ្លី រ៉ាំរ៉ៃ តែខាងភាគីជំទាស់លាក់មុខ ។

បើកកិច្ចប្រជុំនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នៅសាលប្រជុំមន្ទីរ ស្រុក ម៉ាឡៃ ភូមិវាលរហាត់ ឃុំ ម៉ាឡៃ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ។

នៅក្នុងកិច្ចប្រជុំនោះដឹកនាំដោយ លោក កៃ វិសាល ប្រធាននាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចររដ្ឋបាលព្រមទាំងសហការី ។

យោងតាមរបាយការរបស់លោកអភិបាល ស្រុក ម៉ាឡៃបានបំភ្លឺចំពោះគណ:អង្គប្រជុំថា: ពាក់ព័ន្ធទៅនឹងដីនៅចំណុចបឹងជង្រុក (១៤០ហិតា) ឋិតក្នុងភូមិអូរអំពិល ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ត្រូវបាននាយកដ្ឋានអធិការកិច្ច របស់ក្រសួងការពារជាតិបានចុះមកដោះស្រាយ និងបែងចែករួចហើយ ជូនដល់យោធិនពិការអស់ហើយ ទើបតែនៅអំឡុង ឆ្នាំ ២០១០ក៏មានទំនាស់កើតឡើង ដោយមានឈ្មោះអ៊ិត សាវឿន យិន ថុល និងកែវ យ៉យបានអះអាង និងទាមទារដីបណ្ដើរ ធ្វើសកម្មភាពសាងសង់ផ្ទះបណ្ដើរ ហើយសកម្មភាពនេះ បានជាន់ទៅលើដីរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ (ឥឡូវកើនដល់១៨គ្រួសារ) ដែលបានទិញពីយោធិនពិការ ទទួលបានពីការបែងចែកពីមុននោះ ។

ក្រោយពីការទាមទារពីសំណាក់យោធិនពិការទាំងនោះរដ្ឋបាល ខេត្ត ក៏ដូចរដ្ឋបាល ស្រុក បាន ព្យាយាមធ្វើការសម្របសម្រួល និងដោះស្រាយជូនពួកគាត់ជាច្រើនលើក ។

លោកអភិបាលបន្ថែមថា: ក្នុងអំឡុងពេលធ្វើការដោះស្រាយក្នុងនោះក៏មានឈ្មោះកែវ យ៉យចូលរួមផងដែរ តែក្រោយមកកែវ យ៉យ បែរជាកៀងគរកម្លាំងប្រជាពលរដ្ឋពីក្រៅមកបន្ថែមទៀត មកកាន់កាប់នៅទីតាំងនោះ ។

ពាក់ព័ន្ធករណីទន្ទ្រានដីនេះ រដ្ឋបាល ខេត្ត បានចេញលិខិតទប់ស្កាត់ជាហូរហែ ទើបនៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០១៨ រដ្ឋបាល ខេត្ត បន្ទាយមានជ័យបានចេញលិខិតទប់ស្កាត់ហូរហែ ទើបនៅថ្ងៃទី២៤ ខែ សីហា ២០១៨ រដ្ឋបាល ខេត្ត បន្ទាយមានជ័យចេញលិខិត៣៨៥/១៧សជណ បង្គាប់ឲ្យរុះរើសំណង់អនាធិបតេយ្យចេញពីដីរបស់ពលរដ្ឋចំនួន១៤គ្រួសារ នៅចំណុចរទេះបាត់ និងដីរបស់ក្រុមហ៊ុនហៃសួគ៌ សិ្ថតនៅភូមិសាស្ត្រអូរអំពិល ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ ឃើញដូចនេះទើបកែវ យ៉យ បានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ។

លោកបន្ថែមថា និយាយជារួមករណីទំនាស់នេះ អាចដោះស្រាយបាន លុះត្រាតែមានការសម្របសម្រួល ឬុមានវិធានការចំពោះមេខ្លោងមានឈ្មោះ កែវ យ៉យ, ហ៊ឹម យីន, លី ខ្លី និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។

ជុំវិញកណីខាងលើនេះ អ្នកសារព័ត៌មានមិនមានការបកស្រាយពីដើមបណ្ដឹងឈ្មោះកែវ យ៉យ, ហ៊ឹម យីន, លី ខ្លីឡើយ ព្រោះក្នុងកិច្ចប្រជុំនោះ មិនមានវត្តមាន ៕ វណ្ណា


ចែករំលែក៖