ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគ​របាលស្រុកឧដុង្គបង្រ្កាបបានមុខសញ្ញាចែកចាយគ្រឿងញៀន៣នាក់ រួមជាមួយវត្ថុតាង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ មុខសញ្ញា​សង្ស័យ​៣នាក់​ ​ត្រូវ​បាន​កម្លាំង​នគរបាល​ ស្រុក​ឧដុង្គ ស្រាវជ្រាវ​បង្រ្កាប​បានរួមទាំំងវត្ថុតាងគ្រឿងញៀនបានមួយចំនួនទៀតផង ។

សមត្ថកិច្ចបញ្ជាក់ថា ករណីបង្រ្កាបនេះ ធ្វើឡើងនៅចំណុចព្រៃ របោះ​ ខាងលិចភូមិត្រពាំងក្តុល ស្ថិតក្នុង​ភូមិត្រពាំងក្តុល ឃុំ ត្រាចទង ស្រុក ​ឧដុង្គ​ ខេត្តកំពង់ស្ពឺ កាលពីរសៀល​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ។

នគរបាលស្រុកឧដុង្គបានឲ្យដឹងថា សមត្ថកិច្ចឃាត់បានមុខសញ្ញាសង្ស័យ​៣នាក់ ១.ឈ្មោះ បូ ឌីម​ ភេទប្រុស អាយុ២៥ឆ្នាំ ២.ឈ្មោះ សាំ សុធី ភេទប្រុស អាយុ១៩ឆ្នាំ​ ៣.ឈ្មោះ ហុក ម៉េង ភេទប្រុស​ អាយុ២៤ឆ្នាំ​ រស់នៅភូមិដុកស្អាត ឃុំ មាន​ជ័យ ស្រុកឧដុង្គ ។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ឆែកឆេររកឃើញ ម្សៅក្រាមពណ៌ស​ សង្ស័យថា ជាគ្រឿងញៀនចំនួន​ ៨ កញ្ចប់ (​៧តូច​ ១មធ្យម)​ ព្រមទាំងឧបករណ៍​កែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ និង​ទូរស័ព្ទដៃចាស់​ៗ ២គ្រឿង ។

តាមការឲ្យដឹងពីលោកវរៈសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការស្រុក ​ ថា ករណីនេះ គឺមានការរាយការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋល្អ ទើបលោក​បានចាត់តាំងកម្លាំងឲ្យចុះឃ្លាំមើល​​ស្រាវជ្រាវរហូតបង្រ្កាបបានជាក់ស្ដែងដូចពេលនេះ ។

បច្ចុប្បន្ន​មុខសញ្ញា​ រួមនឹង​វត្ថុតាង​ ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យជំនាញខេត្ដ​ដើម្បីចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖