ព័ត៌មានទាន់ហេតុការណ៍៖

ហ្ស៊ីមបាវេប្រឈមនឹងវិបត្តិនយោបាយ ក្រោយរបបដឹកនាំរបស់លោក រ៉ូបឺត ម៉ូហ្គាបេ

ចែករំលែក៖

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ពលរដ្ឋហ្ស៊ីបាវេ រាប់ពាន់នាក់ បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្មនៅទីក្រុង Harare ប្រទេសហ្ស៊ីបបាវេ ប្រឆាំងរដ្ឋាភិបាល ក្រោមការតាមដាន និងការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងប៉ូលិស ។​ នេះជាបាតុកម្ម លើកដំបូង ចាប់តាំងពីបាតុកម្មក្លាយជាហិង្សា កាលពីខែសីហាកន្លងមក ។​

បាតុកម្មនេះរៀបចំធ្វើឡើងដោយគណបក្ស ប្រឆាំង MDC ។​ ក្រុមបាតុកម្ម បានប្រមូលផ្តុំគ្នា នៅទីក្រុង Harare ដោយដង្ហេក្បួននៅលើផ្លូវសំខាន់ក្នុងរដ្ឋធានី ដោយមានលើកស្លាកបដាប្រឆាំងរដ្ឋាភិបាល ។​ ក្រុមបាតុករ បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ពីសេដ្ឋកិច្ច របស់ហ្ស៊ីមបាវេ ធ្លាក់ចុះយ៉ាងខ្លាំង ពលរដ្ឋត្រូវប្រឈមនឹងតម្លៃទំនិញឡើងថ្លៃខ្ពស់ ក៏ដូចជាតម្លៃប្រេង មិនតែប៉ុណ្ណោះ ស្បៀងអាហារធម្មតា ដូចជា នំបុ័ង ប្រេងឆា …ក៏ឡើងថ្លៃខ្ពស់ដែរ ។​ ជាមួយគ្នានេះ ពលរដ្ឋហ្ស៊ីមបាវេ កំពុងតែរងការគំរាមកំហែងដោយគ្រោះអត់ឃ្លាន បណ្តាលមកពីគ្រោះរាំងស្ងួត អូសបន្លាយជាង ៦ខែកន្លងមក ។​

គណបក្ស MDC បានចោទប្រកាន់ប្រធានាធិបតី Emmerson Mnangagwa មានការកេងបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតកាលពីខែកក្កដាកន្លងមក ។​ ក្រុមបាតុករ បានបង្ហាញពីការគាំទ្រដល់ប្រធានគណបក្ស MDC គឺលោក Nelson Chamisa ដែលជាគូប្រជែងធំបំផុតរបស់ប្រធានាធិបតី Mnangagwa ក្នុងការបោះឆ្នោតនាពេលកន្លងមក ។​

ប៉ុន្មានថ្ងៃក្រោយការបោះឆ្នោត មានមហាបាតុកម្មកើតឡើង ប្រែក្លាយទៅជាអំពើហិង្សា សម្លាប់មនុស្ស៦នាក់ ។​ ក្រុមបាតុករ បានរារាំងការខិតខំរបស់ប្រធានាធិបតី Mnangagwa ដែលមានបំណងចង់ចាប់ផ្តើមដឹកនាំប្រទេសជាតិតាមបែបថ្មី ក្រោយរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតី រ៉ូបឺត ម៉ូហ្គាបី ។​ ក្រុមបាតុករចោទប្រកាន់ ប្រធានាធិបតី បន្លំនៅក្នុងការបោះឆ្នោត ។​ ចំណែកប្រធានាធិបតី ក៏បានចោទប្រកាន់គណបក្ស ប្រឆាំង បង្កអំពើហិង្សា ធ្វើឲ្យមានភាពចលាចល ៕ ម៉ែវ សាធី


ចែករំលែក៖