ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបនិងបិទទីតាំងយីហោ 1618សាលកម្សាន្តបុកប៊ីយ៉ា មួយកន្លែងដែលបង្កប់ដោយល្បែងស៉ីសង់គ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបនិងបិទទីតាំងយីហោ “1618”សាលកម្សាន្តបុកប៊ីយ៉ា មួយកន្លែងដែលបង្កប់ល្បែងស៉ីសង់គ្រប់ប្រភេទដូចជា៖ ហ្គេមបាញ់ត្រី និងទូរហ្គេមបាញ់ពង់ និងហ្គេមជាច្រើនប្រភេទទៀត ។
ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតនៅជាន់ទី១ លើហាងកាកាស៊ូគី តាមបណ្តោយមហាវិថីព្រះមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក ឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមនិងកម្លាំងចម្រុះមាន លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក លោក វេៈសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោក លោក វេៈសេនីយ៍ទោ សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងមន្រ្តីក្រោមឪវាទជាច្រើនបន្ថែមទៀត ដើម្បីចុះបិទទីតាំង យីហោ1618សាលកម្សាន្តបុកប៊ីយ៉ា បង្កប់ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខុសច្បាប់នេះតែម្តង ។
លោកអភិបាលខណ្ឌបន្តទៀតថា ទីតាំងយីហោ1618 សាលកម្សាន្តបុកប៊ីយ៉ា លួចបើកដោយគ្មានច្បាប់អនុញ្ញាត នឹងបង្កប់ដោយល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី បាញ់ពង់ជាច្រើនប្រភេទទៀត ។
ក្រោយប្រតិបត្តិការ ទីតាំងខាងលើនេះ ត្រូវបានគណៈកម្មមាធិការចម្រុះសម្រេចបិទទ្វារជាបណ្តោះអាសន្ន ដើម្បីបន្តតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរមិនបានដកហូតវត្ថុតាង សម្ភារទូហ្គេម និងឃាត់ខ្លួនមនុស្សម្នាក់នោះឡើយ ៕ស តារា

ចែករំលែក៖