ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រា ជិះម៉ូតូរេចង្កូតចូលឡានបុកបាក់ភ្លៅម្ខាង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជន២នាក់ ទំនងជាស្រវឹងស្រាបានជិះម៉ូតូរេចង្កូត ទៅបុកជាមួយរថយន្តដែលបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសបាក់ភ្លៅស្តាំម្ខាង ចំណែកភាគីរថយន្ត មិនបានឈប់នោះទេ បានបន្ថែមល្បឿន រត់គេចខ្លួនបាត់ស្រមោលឈឹង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ ។

ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២១និង០៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៥២-៥៣ ភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីម៉ូតូបុកជាមួយរថយន្តដែលបើកបញ្ច្រាសទិសគ្នា មួយបានកើតឡើងបណ្តាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូបាក់ភ្លៅស្តាំម្ខាង ចំណែកអ្នករួមដំណើររងរបួសស្រាល ។ ភាគីរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់លេខកំពង់ស្ពឺ ១K០០៣២ បើកបរទិសដៅពីលិចទៅកើត ។ អ្នកបើកបរឈ្មោះ កង សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ភូមិក្រាំងពោធិ ឃុំ អូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

អ្នករួមដំណើរឈ្មោះ ម៉ន សុខគា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិព្រះខែ ឃុំ កាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តថា ពេលបើកដល់ចំណុចខាងលើបានរេចង្កូតចូលចំណែកផ្លូវម្កាងទៀត ជ្រុលទៅបុករថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកកំពុងបើកបញ្ច្រាសទិសគ្នា ពីកើតទៅលិច បណ្ដាលឲអ្នកបើកម៉ូតូរងគ្រោះថ្នាក់បាក់ភ្លៅជាទ្ងន់ ចំណែកអ្នករួមដំណើររបួសស្រាល ម៉ូតូខូចខាតដំណំ ក្រោយពេលកើតហេតុ រថយន្ដបានបើករត់គេចខ្លួនបាត់ ។

រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ក្រោយធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ចបានប្រគល់សព ទៅឲ្យគ្រួសាររងគ្រោះរៀបចំធ្វើបុណ្យ ចំណែកម៉ូតូ រក្សាទុកបណ្តោះអាសន្នរង់ចាំប្រគល់ឲ្យនៅពេលក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖