ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា តុប វីដា មេឈ្មួញបំផ្លាញព្រៃឈើនៅភាគឦសាន្តលួចដឹកឈើខុសច្បាប់ត្រូវកម្លាំងនគបាលខេត្ត និងបរិស្ថានចាប់ជាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តធុនយក្យមួយគ្រឿងរបស់ឧកញ៉ា តុប វីដា ផ្ទុកឈើមូលខុសច្បាប់ពេញប្រៀបតែម្តង ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី ស្ទាក់ចាប់រឹបអូសមករក្សាទុកនៅស្នាក់ការបរិស្ថានភ្នុំព្រឹច ។

សកម្មភាពស្ទាក់ចាប់នោះបានធ្វើឡើងនៅល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំជិតស្នាក់ការរបៀង ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគីរីដឹកនាំដោយលោក ម៉ី អាន ស្នងការរងនគរបាលខេត្ត ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឃាត់បាននោះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ត្រេអុីក្បាលពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ស្វាយរៀង ៣A-៧៧៨៨ មានផ្ទុកឈើមូលប្រភេទលេខ១ (សុក្រំ) ចំនួន ៣៧ កំណាត់ ក្នុងនោះរួមមាន:ឈើថ្មីស្រស់ៗ ដែលគេកាប់ចេញពីព្រៃការពារក្បែរៗនោះចំនួន ២៣កំណាត់​ ឈើចាស់មានចំនួន១៤កំណាត់ ហើយរថយន្តនោះដឹកចូលស្នាក់ការឃ្លាំងក្រុមហ៊ុនមួយ ឈ្មោះយូនីហ្គ្រីន ដែលគេដឹងថា ជាក្រុមហ៊ុនរបស់ឧកញ៉ា តុប វីដា ស្ថិតនៅក្នុងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ប្រភពពីស្រុកកោះញែកបានឲ្យដឹងថា រថយន្តដឹកឈើខុសច្បាប់ខាងលើនេះមានមេការម្នាក់ឈ្មោះ ផាន់ណា ត្រូវជាប្អូនប្រុសរបស់លោកឧកញ៉ា តុប វីដា នោះ ។ ប៉ុន្តែខណៈនោះមិនឃើញចេញមុខមកដោះស្រាយឡើយ ដោយដឹងខ្លួនថា ឈើនៅលើរថយន្តនោះខុសច្បាប់ ដែលត្រូវបានរឹបអូសយកមករក្សារទុកនៅស្នាក់ការបរិស្ថានច្រករបៀង របស់ដែនជម្រកសត្វព្រៃភ្នំព្រេចទៅហើយ ។

ប្រភពនានា បានឲ្យដឹងថា ឧកញ៉ា តុប វីដា នេះតែងតែកាប់ឈើ និងដឹកជញ្ជូនដោយខុសច្បាប់នៅក្នុងខេត្តមណ្ឌលគិរីនេះ ជាយូរយារណាស់មកហើយមិនដែលឃើញមានសមត្ថកិច្ចឬជំនាញណាមួយធ្វើការបង្ក្រាប នៅទេ ទើបតែពេលនេះស្រាប់តែឃើញមាននគរបាលខេត្ត សហការជាមួយមន្ត្រីបរិស្ថាន ចាប់បានរថយន្តដឹកឈើខុសច្បាប់នេះភ្លាមៗតែម្តង ។

ប្រភពបន្តថា មុនពេលដែលបង្ក្រាបបានរថយន្តនោះគេ បានដឹកជញ្ជូនទៅប្រទេសវៀតណាមតាមច្រកទ្វារក្នុងខេត្តត្បូងឃ្មុំអស់ជាច្រើនគ្រឿងមកហើយ ដោយប្រាប់សមត្ថកិច្ចថា ដឹកពីរបីជើងសិនចាំបង់លុយតាមក្រោយទំ នងប្រហែលជាបោកប្រាស់ សមត្ថកិច្ចច្រើនជើងពេក ទើបបង្ខំចិត្តបង្ក្រាបតែម្តង ព្រោះអុីអ្នករត់ការណ៍នោះ តែងតែអនុវត្តន៍តាមរូបមន្តសុីដាច់នេះញឹកញាប់ ៕ ជីវន្ត័


ចែករំលែក៖