ខេត្តកំពង់ធំ៖ ក្មេងប្រុសលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ព្រោះតែម្ដាយធ្វេសប្រហែស ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិអន្លុងស្លែង ឃុំស្រើង ស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ លី មេង ភេទប្រុស អាយុ ០១ឆ្នាំ ។ ប្រភពបញ្ជាក់ថា មូលហេតុ ម្តាយធ្វេសប្រហែសទុកកូនចោល ចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្ដង ។
ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ប្រគល់ឲ្យ ឪពុកម្ដាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
អាជ្ញាធរបានអំពាវនាវដល់ឪពុក ម្ដាយក៏ដូចជាអាណាព្យាបាល ត្រូវមានការប្រុសប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូន ចៅជាទីស្រឡាញ់ ព្រោះថា រដូវនេះទឹកនៅតាម ស្រះ បឹង ត្រពាំង អូរ សុទ្ធសឹងតែ មានទឹកច្រើន ដូច្នោះមិនត្រូវមានការធ្វេសប្រហែស នោះទេ ៕ ប៊ុនរិទ្ធី