ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្តកន្ត្រៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តកន្ត្រៃក្នុងទិសដៅស្របគ្នា (ពីត្បូងទៅជើង) បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ៈ៣០នាទី ថ្ងៃសុក្រ ០៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨ នៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរ ម៉ូតូម៉ាកZUSUKI VIVA ពណ៌ខ្មៅ ស្លាកលេខ កំពត1B.6936 ដោយឈ្មោះ សូ.រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិសៀមរាយ ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។

ចំណែក អ្នកបើកបរគោយន្ដកន្ត្រៃ ឈ្មោះ ឃឹម ពៅ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិគោកប្រាសាទ ស្រុក អង្គរជុំ ខេត្តសៀមរាប(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍)។

មូលហេតុបង្កឡើងដោយ អ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណតហេតុប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដំណោះស្រាយជាក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖