ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីបសុព្យាលខេត្តចាប់រថយន្ត ដឹកពោះជ្រូកជាង២តោន ពិនិត្យមើល ក្រែងផ្ទុកជំងឺ ប៉េស្តអាព្រិក ព្រោះគ្មានច្បាប់អនុញ្ញាតនាំចូល

ចែករំលែក៖

ប៉ោយប៉ែត៖ មន្ត្រីបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រតិបតិការចាប់រថយន្ត សាំយ៉ុងមួយគ្រឿង១៣កៅអីពណ៌ ស ចង្កូតឆ្វេង ពាក់ស្លាក់លេខ 2B.1549 ម្ចាស់រថយន្តមានឈ្មោះហៃ មី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយរកឃើញក្នុងរថយន្ត មានគ្រឿងក្នុងជ្រូកគ្រប់ប្រភេទចំនួន៤៧កេះ ស្មើ២២៥០គីឡូក្រាម នាំចូលពីប្រទសថៃ តាមច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដយផ្លូវជាតិលេខ៥ ។ នៅក្នុងប្រតិបត្តិការនោះ ដឹកនាំកម្លាំងដោយលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្ត និងមន្ត្រីក្រោមឱវាទ ។

លោកហ៊ុយ ទូចប្រធានការិយាល័យបសុព្យាបាលខេត្តបញ្ជាក់ថា ការនាំចូលគ្រឿងក្នុងចំរុះខាងលើនោះ វាខុសច្បាប់សុខភាពសត្វ ការនាំចូល គីត្រូវតែមានច្បាប់គោលការណ៍ ក្រសួងកសិកម្ម ច្បាប់បានចែងថា ការនាំចូលសត្វ ផលិតផលសត្វ គឺត្រូវតែមានច្បាប់គោលការណ៍ក្រសួងកសិកម្ម មានលិខិតអនុញ្ញាត ពីអគ្គនាយកដ្ឋាន ហើយអ្វីដែលជាក់ស្ដែងនេះ ការនាំចូលនេះ គឺជាការនាំចូលមួយខុសទៅនឹងនីតិវិធី ដូច្នេះទោសទណ្ឌនៃច្បាប់ នៅពេលណាយកសំណាកវិភាគផ្ញើទៅអគ្គនាយកដ្ឋាន ដើម្បីមើលនូវជំងឺឆ្លង ដូចជាជំងឺប៉េសអាព្រិក ដែលសព្វថ្ងៃនេះ នៅក្នុងប្រទសចិន កំពុងតែមានការព្រួយបារម្ភ ហើយពេលកន្លងទៅថ្មីនេះ ជំងឺឆ្លងទាំងនោះមកដល់ប្រទេសថៃ ហើយដែលអាជ្ញាធរប្រទេសថៃ គេបានចាប់ផលិតផលសាច់ក្រកចំនួន២គីឡូក្រាមពីភ្ញៀវទេសចរណ៍ ដោយរកឃើញជំងឺប៉េស្តអាព្រិក ហើយប៉េស្តអាព្រិក នេះជាជំងឺមួយ ដែលមានហានិភ័យខ្ពស់ ធ្វើឲ្យផលិតកម្មសត្វយើង អត្រាងាប់ខ្ពស់ជាងជំងឺ ត្រចៀកខៀវ ហើយក៏អាចឆ្លងពីសត្វទៅសត្វ ពីសត្វទៅមនុស្ស ដូច្នេះបានជាមានការព្រួយបារម្ភ ពីរាជរដ្ឋាភិបាលកម្ពុជា ។ ដូច្នេះសមត្ថកិច្ចជំនាញត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា ទប់ស្កាត់នូវចលនាទាំងអស់នេះ។

លោកបញ្ជាក់បន្ថែមថា ក្រោយពីធ្វើបដិភាគឃើញថា មិនមានជំងឺ ប៉េសអាព្រិក ឬជំងឺត្រចៀកខៀវ ព្រោះជំងឺទាំងនេះគឺវាសាហាវ ម្យ៉ាងទៀត ការនាំចូលនេះ ប៉ះពាល់ដល់ផ្នែកកសិកម្ម និងដល់កសិករចិញ្ចឹមសត្វផងដែរ ។

អ្វីដែលច្បាប់ទាំងអស់នោះ មើលឃើញថា ផលិតផលគ្រឿងក្នុងជ្រូកទាំងអស់នេះ មិនមានជំងឺ ដែលជម្រាបខាងលើនោះទេ គីកាតព្វកិច្ចរបស់ម្ចាស់រថយន្តទទួលការផាកពិន័យតាមមាត្រាទី១១៣ ពី១០លានរៀល ទៅ១៥លានរៀល ហើយបើសិនជាពិនិត្យទៅរកឃើញផ្ទុកជំងឺ ប៉េសអាព្រិក ក៏ដូចជាជំងឺត្រចៀកខៀវ ទោសអ្នកនាំចូល គឺត្រូវផ្ដន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ ហើយនិងផាកពិន័យពី១០លានរៀល ទៅ៥០លានរៀល ព្រោះអ្នកនាំចូលធ្វើពាណិជ្ជកម្មដែលគេហាមឃាត់ជាហេតុមួយយើង ត្រូវតែអនុវត្តច្បាប់សុខភាពសត្វ ដែលរាជរដ្ឋាភិបាលបានចែង ។

ម្យ៉ាងក្រោយពីពិនិត្យ បើរកមិនឃើញមេរោគខាងលើនៅក្នុងគ្រឿងក្នុងជ្រូកនោះទេ ធ្វើកិច្ចសន្យាផាកពិន័យ លើកក្រោយនៅតែដឹកបទល្មើសគ្មានច្បាប់នាំចូលទៀត នឹងផាកពិន័យមួយគុណនឹងពីរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ វណ្ណា


ចែករំលែក៖