ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុក និងអ្នកជិះកង់

ចែករំលែក៖

 

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកអ្នកជិះកង់កាលពីវេលាម៉ោង០៨ និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវលំក្រាលគ្រូសក្រហម ភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាល ។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូង) អ្នកបើកបរម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1A.4067 (បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ សួន.រ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (របួសស្រាល)(ពាក់មួកសុវត្ថិភាព) ។ អ្នកជិះកង់ដោយឈ្មោះ ឈាង ធឹង ភេទប្រុស អាយុ៨៥ឆ្នាំ នៅភូមិកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ទិសដៅពីជើងទៅត្បូង ហើយបត់ឆ្វេង) (របួសធ្ងន់) មូលហេតុបឋមបង្កដោយអ្នកជិះកង់បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទាំង២ទៅមន្ទីរពេទ្យ និងវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូររង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖