ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនតូចជែងទៅបុករថយន្តធុនធំដឹកត្រីបណ្តាលឲ្យស្លាប់ និង​របួសធ្ងន់​​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨   វេលាម៉ោង១១ និង ០៥នាទីព្រឹក នៅ លើផ្លូវជាតិលេខ៥
ត្រង់ចំណុចខាងកើតផ្លូវហា ប្រហែល៥០០ម៉ែត្រ
ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីរថយន្តធុនតូចម៉ាកតូយូតាកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1840
បើកពីលិចទៅកើត ក្នុងល្បឿនលឿន ហើយឡើងជែងទៅបុករថយន្តធុនធំ ដឹកត្រី១គ្រឿងម៉ាកហុីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំ ពេញ 3E-0475 បើកបរពីកើតមកលិច បណ្តាលអោយគ្រោះថ្នាក់តែម្តង (ច្រាសទិសគ្នា) ។

សមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ បណ្តាលអោយ២នាក់ស្លាប់ ឈ្មោះ ហៀង រ័ត្នធី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង ស្រុកបារាយ៍ ខេត្តកំពង់ធំ ជាអ្នករួមដំណើរលើរថយន្តតូច, ឈ្មោះ លី សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង ស្រុកបារាយ៍ ខេត្តកំពង់ធំ ជាអ្នករួមដំណើរលើរថយន្តតូច ។

រីឯជនរងគ្រោះ២នាក់ទៀត ដែលរបួសធ្ងន់គេនៅពុំទាន់ស្គាល់ឈ្មោះឡើយទេ ៕

 


ចែករំលែក៖