ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះល្វែងមួយខ្នងនៅក្នុងបុរីចំការមន បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះល្វែងមួយខ្នងនៅក្នុងបុរីចំការមនមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរតែទាំងស្រុង និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីពេទ្យ និងស្ត្រីម្នាក់កំពុងសង្គ្រោះបន្ទាន់ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលាម៉ោង ១២ និង ១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅក្នុងបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញផ្ទះលេខG17 មានផ្សែងហុយចេញពីក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងក៏នាំគ្នាយកបំពង់មកបាញ់អស់ចំនួន៨បំពង តែនៅមិនទាន់ រលត់ក៏បានទំនាក់ទំនង សមត្ថកិច្ចចុះមកអន្តគមន៏និងហៅទៅរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុនេះចំនួន៨គ្រឿងគឺបានបាញ់អស់៣គ្រឿងរលត់ទៅវិញប្រើរយៈពេលជាង ១ម៉ោង ។

ខណៈពេលនោះគឺមានអ្នករងរបួសស្រីម្នាក់ ដែលត្រូវជាប្រពន្ធត្រូវបានរថយន្តពេទ្យដឹកទៅសង្រ្គោះភ្លាមៗផងដែរ ។ និងប្រុសម្នាក់ ទៀតត្រូវជាប្ដីនៅមិនទាន់ឃើញ ពេលសមត្ថកិច្ចកំពុងបាញ់និងរុករកជាន់ទី១ និងជាន់ទី៣តែមិនឃើញ ជាន់ទីពីរ ត្រូវបានចាក់សោរ ពីខាងក្នុង ។

ពេលនោះដែលសមត្ថកិច្ចកំពុងតែបាញ់ទឹកនិងរុករក ក៏ស្រាប់តែឃើញជនរងគ្រោះគាត់បើកទ្វារចេញ មកខាងមុខនៅជាន់ទី២ ដោយខ្លួន មានការរងរបួសរលាត់ស្បែកឆេះរោលខ្មៅ ហើយពេលនោះគាត់ក៏ស្រែកឲ្យគេជួយស្រាប់តែគាត់លោតទម្លាក់ខ្លួនមកជាន់ខាងក្រោមបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយត្រូវសមត្ថកិច្ច ខាងពន្លត់អគ្គិភ័យលើករូបគាត់មកដាក់រថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសាររងរបួសធ្ងន់ពេក ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតតែម្ដង ។ សពត្រូវបានសាច់ញាតិដឹកយកទៅដំកល់នៅវត្តសារ៉ាវត្តី ក្នុងខណ្ឌឫស្សីកែវ ។

ចំណែកឯការខូចខាតនៅក្នុងផ្ទះ ឆេះសម្ភារះ ស្ទើរតែទាំងស្រុង ។ បើតាមសម្តីក្មួយម្ចាស់ផ្ទះបានប្រាប់ដឹងថា មូលហេតុបង្កឲ្យមានការឆេះនេះឡើងគឺមកពីឆ្លងចរន្តអគ្គិសនី ៕ ភារ៉ា ដង្កោ


ចែករំលែក៖