ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិម៉ាឡេម្នាក់ បើករថយន្ដទំនើបម៉ាកBMW បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិម៉ាឡេ បានបើករថយន្ដទំនើបទៅបុករបាំងថ្ម(ក្បាលនាគ)ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តបង្ករងកាខូចខាតផ្នែកពីមុខយ៉ាងដំណំ ចំណែកឯតៃកុងរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្បែរក្ដាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដទំនើបមួយគ្រឿងម៉ាកBMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2U-0026 បើកបរដោយបុរសម្នាក់ជាជនជាតិម៉ាឡេ ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ពីទិសដៅពីកើតមកលិច ពេលមកដល់កន្លែងកើតហេតុខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលរេចង្កូតទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្ដរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯទ្រូងផ្លូវរងកាខូចខាតតិចតួច ចំណែកឯម្ចាស់រថយន្ដរងរបួសស្រាល។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងហេតុបានវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖