ភ្នំពេញ: មន្ទីរពេទ្យព្រះកេតុមាលា កំពុងអភិវឌ្ឍកសាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ននានាធានា ឲ្យដំណើរដោយរលូន ក្នុងការពិនិត្យព្យាបាលជំងឺជូនកងទ័ព និងប្រជាព លរដ្ឋ ។
ក្នុងនោះក្រៅពីពិនិត្យព្យាបាល ជំងឺទូទៅ មន្ទីរពេទ្យមានអគារពិនិត្យព្យាបាល ជំងឺបេះដូង ប្រកបដោយប្រសិទ្ធភាព ចាប់ដំណើរការដំបូងតាំងពីឆ្នាំ ២០១៥មាន គ្រែ ១៥ រហូត ដល់បច្ចុប្ប ន្ន មានគ្រែ សម្រាកព្យាបាល រហូតដល់ ៥៦គ្រែ ដែលមានគ្រូ ពេទ្យជំនាញ ឯកទេសគ្រប់គ្រង គ្រប់គ្រាន់ទទួលពិនិត្យព្យាបា លឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ និងមានតម្លៃសមរម្យ ។
នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ- ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យ ព្រះកេតុមាលា នារសៀលថ្ងៃអង្គារ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព. ស២៥៦២ ត្រូវនឹងថ្ងៃ ៤ធ្នូ ឆ្នាំ ២១៨ នៅអគារ៥ ជាន់របស់មន្ទីរពេទ្យ ព្រះកេតុមាលា។
ដោយមានការជួយជ្រោយជ្រែងឧបត្ថម្ភពីំសំណាក់កងទ័ពរំដោះ ប្រជាជនចិន និងមន្ទីរពេទ្យផ្ទាល់ ទើបយើងមានបរិក្ខារ តម្លៃជាងពីលានដុល្លារសហរដ្ឋអាមេរិក ទទួលព្យាលបាលដោយយកចិត្តដាក់ និងមានការនិយមចូលចិត្តពីអ្នកជំងឺគ្រប់មជ្ឈដ្ឋាននានាទៅតាមប្រភេទជំងឺផងដែរ ។
នេះជាការអះអាងបន្ថែមរបស់លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិតព្រំ វិសេស នាយផ្នែកអគារ ជំងឺបេះដូង និងសសៃឈាមរបស់មន្ទីរពេទ្យ ព្រះកេតុមាលា ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសដែលក្រុមគ្រូពេទ្យមនុស្សធម៌ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Marianesch Stefano និងក្រុមគ្រូពេទ្យជំនាញឯកទេស វះកាត់បេះដូងចំនួន ១៥ នាក់មកពីប្រទេសអុីតាលី សហការជាមួយក្រុមគ្រូពេទ្យជំនាញបេះដូង មន្ទីរពេទ្យព្រះកេតុមាលាជួយវះកាត់កុមារដែលមានជំងឺបេះដូងចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៨ នេះដោយជ្រើសរើសកុមារទុរគត មកពីបណ្តាខេត្ត ៕ សុខដុម