ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែធ្នូ ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក អធិការរងនគរបាលខណ្ឌ លោក នាយក-រងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោកប្រធានផ្នែកប្រជាការពារខណ្ឌ លោក លោកស្រីចៅសង្កាត់-ចៅរងទាំង១១ លោក ប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ និងតំណាងក្រុមហ៊ុនស៊ីនទ្រីផងដែរ ។

កិច្ចប្រជុំខាងលើ បានកំណត់យករបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១-បន្ដពង្រឹងការងារចាំបាច់រួមមានៈ

-ការងារបង្កា ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ លួច ឆក់ ប្លន់គ្រប់ប្រភេទ ។

-ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋាន ។

-ការងាររៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។

-ការងារអនុវត្តវិធានការផាកពិន័យចំពោះអ្នកចោលសំរាមតាមទីសាធារណៈ និងចោលសំរាមខុសម៉ោងកំណត់ ។

២-ការងារបន្ដពង្រឹងអនាម័យក្នុងមូលដ្ឋាន ។

៣-ការអនុវត្តលិខិតលេខ ៤០៨/១៨លស.ច ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការចុះបង្រ្កាបទីតាំងហ្គេមបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន។

៤-ការអនុវត្តលិខិតលេខ ០៧៤/១៨សជណ.ច ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្ដហោះ(Drone) ។

៥-ការងារគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅមជ្ឍមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ ។

៦-ការងារផ្សេងៗ ៕ស តារា


ចែករំលែក៖