ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាយ៉ាងកក្រើកនៅ​ចន្លោះគីឡូម៉ែត្រ​លេខ១៨៤ ភូមិមាន់ចែ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង១១និង៥នាទី​យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​មួយកើតឡើងរវាងរថយន្ត​២គ្រឿងបុកគ្នាយ៉ាងកក្រើកតែម្តង ។

សេចក្តីរាយការណ៍បឋម​បានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល ប៉ុន្តែគេនៅមិនទាន់ដឹងថា ជនរងគ្រោះមានប៉ុន្មាននាក់នោះឡើយ ។

ប្រភពបន្តថា រថយន្តកុងតឺន័រ​បានបុកជាមួយរថយន្តហ្ស៊ុយហ្ស៊ុយគី ស្ថិតនៅគីឡូម៉ែត្រលេខ​១៨៤ ចន្លោះគីឡូម៉ែត្រលេខ១៨៥ ភូមិមានចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៕ ប៉ឹម ពិន


ចែករំលែក៖