ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមេបនម្នាក់និងស្រ្តីរកស៊ីសេវាផ្លូវភេទ៥ជ្រកក្រោមផ្លាកទីតាំងម៉ាស្សាយីហោ៨៩៨៩

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ត្រីរកស៊ីផ្លូវភេទចំនួន៥នាក់ រិងមេបនម្នាក់ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បង្រ្កាបនិងឃាត់ ខ្លួនបានខណៈរកស៊ីខុសច្បាប់ជ្រកក្រោមស្លាកទីតាំងម៉ាស្សាយីហោ៨៩៨៩តែបង្កប់សេវារួមសិច។

ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅកន្លែងរកស៊ីផ្លូវភេទដែលជ្រកក្រោមផ្លាកទីតាំងម៉ាស្សាយីហោ៨៩៨៩ ក្នុងភូមិខ្នា សង្កាត់ជ្រាច ក្រុមសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ដោយមានការបញ្ជាពីលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ទើបកម្លាំងរបស់លោកចុះស្រាវជ្រាវនិងធ្វើសកម្មភាពបង្រ្កាប រហូតឈានដល់ឃាត់ខ្លួនបានថៅកែហាងម៉ាស្សាម្នាក់ឈ្មោះ ហ៊ុន ចាន់សេន ភេទស្រី អាយុ៣២ឆ្នាំ ព្រមទាំងស្ត្រីរកស៊ីផ្លូវភេទបានចំនួន៥នាក់ រួមជាមួយវត្ថុតាងស្រោមអនាម័យប្រើរួច និងមិនតាន់ប្រើប្រាស់ផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីការឃាត់ខ្លួនថៅកែ ម៉ាស្សារួច កម្លាំងជំនាញបានរៀបចំបញ្ជូនស្ត្រីរកស៊ីផ្លូវភេទទាំង៥នាក់ទៅមន្ទីរសង្គមកិច្ចខេត្តដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបានផងដែរ។ ឯថៅកែរូបនេះកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខរត្តសៀមរាបចាត់ការតាមច្បាប់៕ សហការី


ចែករំលែក៖