ព័ត៌មានទាន់ហេតុការណ៍៖

ជិត១ខែហើយ រឿង ការ៉ាស់សាំងដេប៉ូ រស្មី ពិសី ដែលជំនាញកាន់កុងត្រូលចុះទៅត្រួតពិនិត្យរកឃើញលួចសាំងពីអតិថិជនស្ងាត់ឈឹង អត់ឃើញសំណុំរឿងបញ្ជូនមកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ អស់រយះពេលជិត០១ខែហើយ មជ្ឍដ្ឋានជាច្រើនបានរង់ចាំមើលថា ម្ចាស់ការ៉ាស់សាំងដេប៉ូ រស្មី ពិសី ដែលជំនាញកាន់កុងត្រូលចុះទៅត្រួតពិនិត្យរកឃើញលួចសាំងពីពួកគាត់នោះមានទោសដែរទេ ឬក៏អ្នកក្រលួចមាន់មួយក្បាល យកមកធ្វើម្ហូបចិញ្ចឹមក្រពះមានទោស ដល់អ្នកមានទ្រព្យធន មានអំណាច លួចសាំង (រង្វាស់រង្វាល់) ជារៀងរាល់ថ្ងៃ អត់មានទោសទៅវិញ ។

ប្រភពពីមន្ត្រីតុលាការបានលួចបង្ហើបថា ជិត០១ខែហើយ សំណុំរឿង ការ៉ាស់សាំងដេប៉ូ រស្មី ពិសី ដែលជំនាញកាំកុងត្រូល ដោយមានការសម្របសម្រួលពីតំណាងអយ្យការចុះទៅត្រួតពិនិត្យ រកឃើញលួចសាំងពីអតិថិជននោះ មិនឃើញខាងកាំកុងត្រូលបញ្ជូនសំណុំរឿងមកឲ្យខាងសាលាដំបូងខេត្តកណ្តាល មានចំណាត់ការទៅតាមផ្លូវច្បាប់ទេ មិនដឹងថា ខាងកាំកុងត្រូលទុកសំណុំរឿងនោះធ្វើអ្វីទេ

ទោះបីជាជំនាញខាងកាំកុងត្រូលរកឃើញថាការ៉ាស់សាំង ដេប៉ូតេលា រស្មី ពិសី ក្រុងតាខ្មៅលួចសាំងពីអថិតិជនក្តី ក៌បានបើកដំណើរការដដែល មិនដឹងមានអ្វីនៅពីក្រោយបន្ទាប់ពីត្រួតពិនិត្យរួច និងជាពិសេសថៅកែការ៉ាស់សាំងមិនមានការឃាត់ខ្លួនឡើយ ទោះបីការ៉ាស់សាំងនោះ ធ្លាប់មានវិធានការណែនាំពីជំនាញកាំកុលត្រូលម្តងរួចមកហើយនោះ មជ្ឈដ្ឋានទូរទៅកំពុងមានការរិះគន់ពីសំណាក់ជំនាញកាំកុងត្រូល ដែលចុះទៅត្រួតពិនិត្យរកឃើញថា” ការ៉ាស់សាំងបានបន្លំយកសាំងធម្មតា លក់ជាសាំង ស៊ុបពែរ ថែមទាំងលក់មិនគ្រប់លីត្រជូនអ្នកប្រើប្រាស់ ” ពោលគឺ លួច សាំងពីអតិថិជនតែម្តង។

ក្នុងប្រតិបត្តិការណ៏ចុះត្រួតពិនិត្យនេះដឹកនាំដោយលោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លោក គ្រី បូរិន អនុប្រធានមន្ទីរពាណិជ្ជកម្មកាំកុងត្រូលខេត្តកណ្តាល លោក ហ៊ិន ង៉ែត អនុប៉ុស្តិសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។

ហេតុការណ៏ចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ វិច្ឆិការ ២០១៨ នៅចំណុចការ៉ាស់សាំង ដេប៉ូ រស្មី ពិសី ដែលស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមកដល់ថ្ងៃទី១៩ វិច្ឆិការ ២០១៨ នៅតែបើកដំណើរការជាធម្មតា។

ប្រភពព័ត៌មានបានលួចបង្ហើបឲ្យដឹងថា ទោះបីជាខាងតុលាការសម្រេចឲ្យបិទទីតាំងការ៉ាស់សាំងនោះបណ្តោះអាសន្នក៏ដោយ ក៏ខាងកាំកុងត្រូលស្នើរមិនឲ្យបិទទេ ដោយឧ្យស្ថានីយ៏កែតម្រូវ និងធ្វើកិច្ចសន្យាបន្តរទៀត និងមានមេធាវីការពារធានា។ការស្នើរសុំរបស់ខាងកាំកុងត្រូលមិនឲ្យខាងតុលាការបិទការ៉ាស់សាំងនោះបណ្តោះអាសន្ន មជ្ឈដ្ឋានទូរទៅកំពុងរិះគន់យ៉ាងចាស់ដៃថា មិនដឹងមានអ្វីនៅពីក្រោយខ្នង ឬក៏ជំនាញកាំកុងត្រូលមានការឃុំឃិតគ្នាជាមួយថៅកែការ៉ាស់សាំងនោះ ។

បើតាមលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា ពាក់ពន្ធ័ផ្លូវច្បាប់លោកនិងមានចំណាត់ការបើសិនជាខាងកាំកុងត្រូលបញ្ជូនសំណុំរឿងមកតុលាការ ពីព្រោះខាងកាំកុងត្រូលជាអ្នកកំណត់បទល្មើស។

អ្នកច្បាប់មួយរូបសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ច្បាប់ស្តីពីមាត្រាសាស្ត្រកម្ពុជា មាត្រា៤៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ) ថ្ងៃ ទៅ១(មួយ) ខែ និងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល ចំពោះជនណាដែល បង្កើន បន្ថយ ឬបន្លំ រង្វាស់រង្វាល់នៃឧបករណ៏មាត្រាសាស្ត្រ ដែលបានដាក់សញ្ញាត្រួតពិនិត្យរួច ឬ ប្រើប្រាស់ កាន់កាប់ សម្រាប់ក្នុងសកម្មភាពពាណិជ្ជកម្ម ឬលក់ ដាក់តាំងដើម្បីលក់ ឬចែកចាយនូវឧបករណ៏មាត្រាសាស្ត្រដែលខ្លូន បានដឹងថាបានបង្កើន បន្ថយ ឬបន្លំ ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិនយ័ជាប្រាប់ទ្វេរដង ៕ ឆ ដា


ចែករំលែក៖