ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រយត្ន័បុកអ្នកដើរតាមផ្លូវរបួសធ្ងន់២នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនខ្វះប្រុងប្រយត្ន័ ស្រាប់តែទៅបុកអ្នកដើរថ្មើជើងចំពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលនុងរាយការណ៍មកសមត្ថកិច្ចដឹកមកសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងកាលពីថ្ងៃពុធ១៣រោច ខែកត្កិកឆ្នាំច សំរឹទ្ធស័ក.ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩យប់ នៅលើផ្លូវជាតិលេខ០១ត្រង់ ចំណុចគីឡូម៉ែត្រលេខ១៤៤-១៤៥ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលជិះម៉ូតូរងរបួសធ្ងន់ មានឈ្មោះ រឿន ស៊ីហុង អាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខ មានទីលំនៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួលខេត្តស្វាយរៀងខណះជិះម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង.១k.៦៦១២ ខូចខាតយ៉ាងដំណំ ។

ចំណែកបុរសដើរថ្មើជើង មានឈ្មោះញី សុឃា អាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរជាងផ្សារដែក មានទីលំនៅភូមិសាមគ្គីសង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង រងរបួសបាក់ជើងឆ្វេងធ្ងន់ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ដោយធ្វើដំណើរនៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤៤-១៤៥ ពីលិចទៅកើតក្នុងល្បឿនលឿនខ្វះប្រុងប្រយត្ន័ស្រាប់តែទៅបុកបុរសម្នាក់ដើថ្មើជើងតាមផ្លូវពីក្រោយស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយកើតហេតុអ្នកភូមិបានរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានដឹកអ្នករងរបួសធ្ងន់ទាំង០២នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងធ្វើការវាស់វែងអូសយកវត្ថុតាងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញដើម្បីបំពេញសំណុំរឿងតាមនីតិវិធីតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖