ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅរៀបចំសណ្តាប់ធ្នាប់បាញ់ទឹកសម្អាតផ្លូវនៅផ្សារព្រែកឯង និងបរិស្ថានលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ សូមសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ ពិសេសអាជីវករលក់ដូរនៅផ្សារព្រែកឯង ចូលរួមទាំងអស់គ្នា​ដើម្បីសណ្តាប់ធ្នាប់ល្អ និងថែរក្សាបរិស្ថានដោយការវេចខ្ចប់​ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល នេះជាការលើកឡើងរបស់លោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលរងដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បាញ់សម្អាត់ផ្លូវនៅផ្សារព្រែកឯង និងសំអាតបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ១ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ។

សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាននេះបានធ្វើឡើងស្ទើរជារៀងរាល់ថ្ងៃដោយផ្លាស់ប្តូរទីតាំងគ្នា ពេលខ្លះចុះធ្វើនៅតាមបណ្តោយផ្លូវ៣៦៩ តាមមាត់ទន្លេបាសាក់ក្នុងសង្កាត់ ច្បារអំពៅទី២ ក្រោមស្ពានព្រះមុនីវង្សជាពិសេស តាមបណ្តោយផ្លូវជាតិលេខ១ចាប់ពីគល់ស្ពានព្រះមុនីវង្សមកដល់សង្កាត់ក្បាលកោះ ។

ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថាននេះដែរ គឺជាការពញាក់ស្មារតីដល់ប្រជាពលរដ្ឋ និងអ្នកលក់ដូរតាមបណ្តោយផ្លូវនានាក្នុងភូមិសាស្ត្រខណ្ឌកុំបោះចោលសំរាម និងកាកសំណល់ផ្សេងៗនៅតាមទីធ្លាសាធារណៈ ត្រូវវេចខ្ចប់ ញែកសំរាមអោយបានត្រឹមត្រូវ និងទុកដាក់នៅកន្លែងដែលអាជ្ញាធរបានកំណត់ ព្រោះងាយស្រួលដល់ក្រុមការងារប្រមូលសំរាមចុះទៅប្រមូលដាក់រថយន្តដឹកសំរាម សូមកុំបោះចោលពាសវាលពាសកាលតទៅទៀតព្រោះធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបរិស្ថាន ។

ជាមួយគ្នានេះលោករស់ សុភក្តិ អភិបាលរងខណ្ឌ សូមអំពាវនាវដោលទទូចដល់ប្រជាពលរដ្ឋ កុំយកសំរាម និងកាកសំណល់ផ្សេងៗទៅបោះចោលតាមទីសាធារណៈ សូមចូលរួមទាំងអស់គ្នាដើម្បីទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត ដោយឡែកអាជីវករលក់ដូរនៅផ្សារព្រែកឯងក៍ត្រូវបានកំណត់អោយដាក់លក់ដែរគឺមិនអោយលើសពី១ភាគ៣នៃដីចំណីផ្លូវឡើយ ៕ សណ្តោស


ចែករំលែក៖