ភ្នំពេញ៖ ថ្មីៗនេះ ដោយសារតែមានជនខិលខូចបានយក ឈ្មោះលោក ពេជ្រ កែវមុន្នី ដែលជាអភិបាលខណ្ឌមានជ័យ ដើររៃអង្គាសថវិកា តាមលំនៅដ្ឋានប្រជា ពលរដ្ឋ តាមមូលដ្ឋាន អាជីវកម្ម សេវាកម្ម និងតាមទីផ្សារនានា ដើម្បីជួយដល់ពិធីបុណ្យខួបនិងអភិសេក ចំពោះវិញ្ញាណខ័ន្ធ ឧបាសក លី ម៉ានេ ធ្វើឲ្យបាត់បង់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ចំពោះក្រុមគ្រួសារសាច់ញាតិនិងរូបលោកផ្ទាល់ សូមឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនខិលខូចទាំងនោះយកមកដាក់ទោសតាមច្បាប់ ។
ក្នុងករណីនេះដែរលោកអភិបាលខណ្ឌ មានកិត្តិយសសូមជូនដំណឹង ដល់ប្រជាពលរដ្ឋអាជីវករ ដែលកំពុងប្រកបអាជីវកម្មសេវាកម្ម តាមផ្ទះ តាមផ្សារ នានា មេត្តាជ្រាបថា ថ្មីៗនេះមានជនខិលខូចបានយក ឈ្មោះលោក ដែលជាអភិបាលខណ្ឌមានជ័យ ដើររៃអង្គាសថវិកា តាមលំនៅដ្ឋានប្រជា ពលរដ្ឋ តាមមូលដ្ឋាន អាជីវកម្ម សេវាកម្ម និងតាមទីផ្សារនានា ដើម្បីជួយដល់ពិធីបុណ្យខួប និងអភិសេក ចំពោះវិញ្ញាណខ័ន្ធ ឧបាសក លីម៉ានេ ធ្វើនៅថ្ងៃ ព្រហស្បតិ៍ ១៤ រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៨ នៅគេហដ្ឋានលោក លី មុន្នី នៅភូមិដើមស្ដៅ ឃុំ សំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
អាស្រ័យហេតុនេះ លោកអភិបាលខណ្ឌសូមបដិសេធទាំងស្រុងរាល់សកម្មភាពខាងលើនេះ ដោយខ្ញុំបាទមិន ដែលស្គាល់ បុគ្គលនេះ ទេ និងមិន បានជ្រាប ឬក៏ទទួល នូវសំបុត្របុណ្យ ដែលជូនភ្ជាប់មកជាមួយនេះដែរ។
ដើម្បីចូលរួមចំណែក ការអនុវត្ដច្បាប់ និងរក្សាបាននូវកិត្តិយសសេចក្ដីថ្លៃថ្នូរ ចំពោះក្រុមគ្រួសារសាច់ញាតិ និងរូបខ្ញុំផ្ទាល់ សូមលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាកា រដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្រ្តីរាជការ លោកប្រធានផ្សារ លោកចៅ សង្កាត់ទាំងអស់ក្នុងខណ្ឌមានជ័យ សូមទប់ស្កាត់ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដូចមាន ភិនភាគភ្ជាប់មកជាមួយ មកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕ស តារា