ព័ត៌មានទាន់ហេតុការណ៍៖

ប្រើល្បិចខ្ចីទូរស័ព្ទចុចបំភ្លឺបើកភ្លើងបែរជាមិនព្រមប្រគល់ឲ្យម្ចាស់គេវិញមានអីជនរងគ្រោះប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ប្រើល្បិចខ្ចីទូរស័ព្ទយកមកចុចបំភ្លឺដើម្បីបើកភ្លើងបែជាមិនព្រមប្រគល់ឲ្យម្ចាស់គេវិញមានអីជនរងគ្រោះប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន ។

ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០ និង៣០នាទី នៅចំណុចរោងទុកចោលផ្លូវ១០៥១ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ យិន ដា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងទុកចោល ផ្លូវ១០៥១ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ(មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ ម៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅ ភូមិត្នោតជុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

សម្ភារៈបន្សល់ទុក ៖ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកOPPO និងនាឡិការដៃពណ៌ខ្មៅ ចំនួន០១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះជនរងគ្រោះបានដឹកជនសង្ស័យចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃ ដោយធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានខ្ចីទូរសព្ទ័ពីជនរងគ្រោះទៅបំភ្លឺមើលបើកភ្លើង ក្រោយខ្ចីទូរសព្ទ័ពីជនរងគ្រោះបានហើយជនសង្ស័យបានពួនក្នុងរោងមិនព្រមប្រគល់ទូរសព្ទ័ដៃឲ្យជនរងគ្រោះវិញ ដោយឃើញបាត់យូ ជនរងគ្រោះបានស្រែកហៅជនសង្ស័យ តែមិនឆ្លើយតប ភ្លាមនោះកម្លាំងល្បាតយើងបានធ្វើការល្បាតដល់ចំណុចកើតហេតុ ជនរងគ្រោះបានរាយការណ៍ប្រាប់ពីដំណើររឿងហេតុខាងលើប្រាប់ ពេលនោះសមត្ថិកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់តែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖