ភ្នំពេញ៖ ការធ្វើវិនីយោគរបស់បរទេសពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិឌ្ឍន៍នៅកម្ពុជាប្រទេសកម្ពុជា ហើយ កម្ពុជា-ចិន បានខិតខំពុះពារយ៉ាងខ្លាំងក្នុងការជំរុញឲ្យមានការអភិវឌ្ឍ និងធ្វើកិច្ចការសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទោះបីជាមានព្យុះភ្លៀងយ៉ាងណាក្តី។ នេះបើប្រធានសមាគមកម្ពុជា-ចិន ក្នុងពិធីបើកសម្ភោធលក់គម្រោងខុនដូរ ប៉ូអ៊ី ញូវើល BOYI-NEW WORLDនាព្រឹកថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៨។
លោក ឯក សំអុល ប្រធានសមាគមនមិត្តភាព កម្ពុជា-ចិន បានលើកឡើងថា ការធ្វើវិនីយោគរបស់បរទេសពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិឌ្ឍន៍នៅកម្ពុជាប្រទេសកម្ពុជា ហើយការវិនិយោគនេះដោយសារតែកម្ពុជាមានសន្តិភាព និងស្ថេភាពពេញលេញ។
លោកបន្តថាគម្រោងខុនដូរ ប៉ូអ៊ី ញូវើល BOYI-NEW WORLD ស្ថិតនៅតំបន់ដែលសម្បូរទៅដោយអភិជនរស់នៅ ហើយក៏ជាជឿជាក់ថា នៅពេលបញ្ចប់គម្រោង វានឹងក្លាយទៅជាទីតាំងថ្មីមួ យនៅក្នុងរាជធានីភ្នំពេញ ដែលអាចចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់រូបរាងថ្មី និងការរ ស់នៅថ្មីនៅក្នុងរាជធានីភ្នំពេញ ហើយស្តារឡើងវិញនូវកិត្តិនាមរបស់ទីក្រុងភ្នំពេញ ដែលធ្លាប់ មានឈ្មោះល្បីល្បាញថាជា “គុជនៃតំបន់អាស៊ីអាគ្នេយ៍”។
លោកបន្ថែមតំបន់អភិវឌ្ឍន៍បំផុតនៅក្នុងខណ្ឌទួលគោកផងដែរ វានៅជាប់នឹងអង់តែន ទួលគោក ដែលអាចធ្វើចរាចរងាយស្រួល ព្រមទាំងជាភូមិសាស្រ្តវប្បជម៌ និងសេដ្ឋ កិច្ចការ រីកចម្រើនខ្លាំង។ ប៉ូអ៊ី ញូវើល BOYI-NEW WORLD បានចាក់គ្រឹះនៅរាជធានីភ្នំពេញ វាឆ្លុះបញ្ចាំងឲ្យឃើ ញអំពីទំនុកចិត្តរបស់ក្រុមហ៊ុនបរទេស។
លោកបញ្ជាក់ថា« សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ និង សូមអបអរសាទរចំពោះ សមិទ្ធផលថ្មីៗរបស់ក្រុមហ៊ុនដែលទទួលបានកន្លងមក! បច្ចុប្បន្ន ប្រទេ សកម្ពុជាបានទ ទួលនូវសន្តិភាព និងស្ថិរភាពពេញលេញ ហើយមានការរីកចម្រើនគួ រឱ្យ កត់សម្គាល់លើគ្រប់វិស័យ»។
លោកក៏បានលើកឡើងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចជាតិរបស់ ប្រទេសកម្ពុជាបានរក្សាអត្រា កំណើនយ៉ាងខ្លាំងក្លាប្រចាំឆ្នាំ៧% ហើយប្រាក់ចំណូលរបស់ ប្រជាពលរដ្ឋបានបន្តកើនឡើង កម្រិតជីវភាពក៏មានការកើនឡើងជាលំដាប់។ នៅក្នុងនោះ វិស័យអចលនទ្រព្យ និងវិស័យសំ ណង់ គឺជាវិស័យចម្បងដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងបានរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា។
លោកបានគូសបញ្ជាក់ថា«មិត្តភាពរវាងកម្ពុជា និងចិនមានប្រវត្តិយូរអង្វែង ហើយការ ផ្លាស់ប្តូររ វាងប្រជាជនទាំងពីរក៏មានប្រវត្តិយូរលង់មកហើយ។ ប្រទេសទាំងពីរបានឆ្លងកាត់ ព្យុះភ្លៀង និងការសាកល្បងជាច្រើន ប៉ុន្តែពុំមានការរង្គោះរង្គើអ្វីឡើយ ព្រមទាំងទទួលបានតម្លៃល្អៗបន្ថែមទៀត»។
ជាមួយគ្នានោះដែរលោកប្រធានសមាគមន៍ក៏បានសង្កត់ចំពោះជំនឿរចិត្តចំពោះចំណង់មិត្តភាពកម្ពុជា – ចិនយ៉ាងដូច្នេះថា« មិនថាស្ថានភាពអន្ដរជាតិផ្លាស់ប្តូរយ៉ាងណាទេ ប្រទេសយើងទាំងពីរនៅតែខិតខំពុះពារជំរុញការអភិវឌ្ឍភាពទំនាក់ទំនងជាដៃ គូកិច្ចសហប្រ តិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំ នងការទូតជាផ្លូវការរវាងកម្ពុជា-ចិន»។
លោកបន្ថែមថាកន្លងមក ប្រទេសយើងទាំងពីរបានសម្រេចនូវសមិទ្ធផលដ៏ធំធេងជា ច្រើននៅក្នុងកិច្ច សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខាភិបាល និងទេសចរណ៍ជាដើម។ ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា និងចិនមិន ត្រឹមតែ ស្ថិតនៅកម្រិតរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងមានសហប្រតិបត្តិការមិត្ត ភាពរវាង ប្រជាជន និងប្រជាជន។
ជាមួយនឹងការបន្តវិនិយោគរបស់សហគ្រាសចិន ជឿជាក់ថានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការពង្រឹងទំនាក់ទំនងកិច្ច សហប្រតិបត្តមិត្តភាព ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់នូវកម្រិតនៃកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
លោក លី ហ័រ បានលើកឡើងសម្តែងរីករាយក្នុងការធ្វើវិនិយោគនិងអភិវឌ្ឍន៍ ស្ថាបត្យកម្មដ៏អស្ចារ្យនេះ នៅលើកទីដឹកដីកម្ពុជា។ ខ្ញុំថ្លែងអំណរគុណភ្ញៀវកិត្តយសនៃប្រទេសទាំងពី រក្នុងការ គាំទ្រចំពោះគម្រោងនេះ។ ជាមួយគ្នានោះដែរលោកសង្ឃឹមថា បុគ្គលិក និងអង្គភាព និងធ្វើការប្រកាន់យកគោល ការណ៍សុវត្ថិភាពជាចំណង ដើម្បីគុណភាពគម្រោងនេះ៕ស តារា