ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខបានសម្រេចចិត្តចង.កសម្លាប់ខ្លួនជាប់នឹងជញ្ជាំងផ្ទះ ដោយមិនដឹងមូលហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅអគារចាស់ទុកចោលមួយកន្លែងនៅភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះម៉ក់ អេន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន GKS មានស្រុកកំណើតនៅស្រុកត្រាំងកក់ ខេត្តតាកែវ។
តាមប្រធានផ្នែកសន្តិសុខឈ្មោះ តូ ប្រុស ភេទប្រុស អាយុ ២៨ ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចុះដើរពិនិត្យកម្លាំងដែលដាក់យាមតាមគោលដៅ ខណៈមកដល់ឃើញជនរងគ្រោះធម្មតា ។ បន្ទាប់មក រូបគាត់បានទៅដេកលើបៅអីខាងមុខ ស្រាប់តែមានជនជាតិចិនម្នាក់ ដែលស្នាក់នៅកន្លែងសណ្ឋាគារកាលីហ្វញ៉ា បានឃើញហើយប្រាប់អ្នកបកប្រែរត់មកប្រាប់។ ភ្លាមនោះ រូបគាត់បានទៅមើលខាងក្រោយ ស្រាប់តែឃើញចង.កនឹងខ្សែភ្លើងភ្ជាប់នឹងម៉ាស៊ិនត្រជាក់ស្លាប់បាត់ទៅហើយ។
ក្រោយមក ទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនពិតប្រាកដមែន រួចប្រគល់ទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ